ទីក្រុងហូជីមិញនឹងទាក់ទាញភ្ញៀវទេសចរចំនួន ៥០ លាននាក់តាមរយៈផលិតផលទេសចរណ៍ស្តង់ដាលំដាប់ពិភពលោក
កប.អនឡាញ - នាថ្ងៃទី១២ ខែកុម្ភៈ ឧទ្យានទឹក Aqua Adventure លើផ្ទៃដី ១៥ ហិកតា ស្ថិតនៅក្នុងសង្កាត់ Rach Dua និង Phuoc Thang (អតីតទីក្រុង Vung Tau) - ទីក្រុងហូជីមិញសព្វថ្ងៃ បានបើកទ្វារទទួលភ្ញៀវទេសចរ។
ឧទ្យានទឹកនេះមានកន្លែងលេងស្តង់ដាលំដាប់ពិភពលោកចំនួន ២០ កន្លែង និងស្លាយទឹកល្បឿនលឿនជិត ១០០ កន្លែង។ នេះគឺជាឧទ្យានទឹកទំនើបឈានមុខគេនៅក្នុងតំបន់។
    |
 |
|
ឧទ្យានទឹកទំហំ ១៥ ហិកតា នៅភាគខាងកើតនៃទីក្រុងហូជីមិញ នឹងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជននៅដើមឆ្នាំ ២០២៦ (រូបថត៖ vov.vn) |
ក្នុងឱកាសនេះ ឧទ្យានទឹក Aqua Adventure បានបង្កើតកំណត់ត្រាពីរជាផ្លូវការ ដែលទទួលស្គាល់ដោយសម្ព័ន្ធកំណត់ត្រាពិភពលោក WorldKings។ ក្រៅពីកំណត់ត្រាពិភពលោកទាំងពីរនេះ Aqua Adventure ក៏មានកន្លែងជិះលេងដ៏វិសេសវិសាលដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសវៀតណាម ដូចជា៖ រទេះរុញល្បឿនលឿនវែងបំផុតនៅអាស៊ី; ទន្លេដ៏លំបាកដំបូងគេនៅក្នុងប្រទេសវៀតណាម។ល។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតចំណុចលេចធ្លោនៃការកម្សាន្តដ៏រស់រវើក ដែលបំពេញតម្រូវការលេងកម្សាន្តរបស់ភ្ញៀវទេសចរនៅភាគខាងត្បូងក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦។
លោកស្រី Nguyen Thi Le អនុប្រធានការិយាល័យគ្រប់គ្រងកន្លែងស្នាក់នៅទេសចរណ៍ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖ “យើងខ្ញុំរំពឹងថាឧទ្យានថ្មីនេះនឹងទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរក្នុងស្រុក ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅភ្ញៀវទេសចរចំនួន ៥០ លាននាក់នៅឆ្នាំ ២០២៦ មកកាន់ទីក្រុងហូជីមិញនិយាយរួម និងតំបន់ភាគខាងកើតនិយាយដោយឡែក។ រួមជាមួយនឹងគម្រោងនេះ និងគម្រោងដែលបានអនុម័ត យើងនឹងទាក់ទាញវិនិយោគិនជាបន្ទាន់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ផ្សេងទៀត”៕
បកប្រែដោយ Huyen Trang