ក្នុងជំនួប លោក Le Hoai Trung បានបញ្ជាក់ថា វៀតណាមឱ្យតម្លៃខ្ពស់ និងចង់លើកកម្ពស់យ៉ាងខ្លាំងនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយកាណាដា ដោយសង្កត់ធ្ងន់លើគោលនយោបាយការបរទេសដ៏សកម្ម និងវិជ្ជមានរបស់កាណាដា ចំពោះការចូលរួមជាមួយពិភពលោក និងតំបន់ប៉ាស៊ីហ្វិក និងផលប្រយោជន៍ជាយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រទេសទាំងពីរជាមូលដ្ឋាន និងលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សម្របសម្រួលការដោះស្រាយបញ្ហាប្រឈមរួម និងមានគោលបំណងលើកកម្ពស់ទំនាក់ទំនងវៀតណាម-កាណាដាដល់កម្រិតថ្មីមួយក្នុងពេលឆាប់ៗនេះ។

លោក Le Hoai Trung ក៏បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការគាំទ្ររបស់កាណាដាចំពោះជំហររបស់អាស៊ាន និងវៀតណាមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982)។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា ក្នុងឱកាសលោកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម

លោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា បានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងបានសម្តែងទំនុកចិត្តថា វៀតណាមនឹងទទួលបានជោគជ័យក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី លោក Maninder Sidhu បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងថាមវន្តកាន់តែមានសារៈសំខាន់របស់វៀតណាម ដែលជាដៃគូអាទិភាពកំពូលរបស់ប្រទេសកាណាដា នៅក្នុងអាស៊ាន។ លោកបានសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យដូចជា ពាណិជ្ជកម្ម និងវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល ការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាស៊ីជម្រៅ និងឯកភាពលើវិធានការនានាដើម្បីលើកកម្ពស់ភាពជាដៃគូដ៏ទូលំទូលាយរវាងកាណាដា-វៀតណាម។ ដោយអះអាងថា ពួកគេនឹងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខ និងការពារជាតិ ជំនួយអភិវឌ្ឍន៍ផ្លូវការ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលថ្មីៗ ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដុកទ័រ ការគណនាកង់ទិច ការផ្លាស់ប្តូរថាមពលស្អាត និងការអភិវឌ្ឍថាមពលកកើតឡើងវិញ ការអភិវឌ្ឍកសិកម្មបៃតង ការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងព្រមព្រៀងសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការរៀបចំរបស់វៀតណាម សម្រាប់ឆ្នាំ APEC ឆ្នាំ២០២៧ និងពង្រឹងទំនាក់ទំនងរបស់កាណាដាជាមួយអាស៊ាន៕

បកប្រែដោយ Minh Trung