នៅរសៀលថ្ងៃដដែលនោះ តំណាងកងនាវាភាគខាងកើតនៃកងទ័ពជើងទឹកឥណ្ឌាបានទទួលស្វាគមន៍គណៈប្រតិភូនៅតំបន់ចត។ តំណាងមកពីភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាពលើខ្លឹមសារប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃសមយុទ្ធ MILAN 2026។

leftcenterrightdel
 

leftcenterrightdel
តំណាងកងនាវាភាគខាងកើតនៃកងទ័ពជើងទឹកឥណ្ឌាទទួលស្វាគមន៍គណៈប្រតិភូ

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ Visakhapatnam កម្មាភិបាល យុទ្ធជននៃនាវាលេខ ១៧ រួមជាមួយគណៈប្រតិភូ បានបំពេញបន្ថែម និងអនុវត្តផែនការចូលរួមក្នុងសមយុទ្ធ MILAN 2026។ កម្មាភិបាល យុទ្ធជននៃនាវាលេខ ១៧ បានបង្កើនការហ្វឹកហ្វឺនក្នុងអំឡុងពេលធ្វើដំណើរតាមសមុទ្រ និងអនុវត្តសេណារីយ៉ូ​ប្រយុទ្ធដូចជា៖ ការប្រ​យុទ្ធ​ប្រឆាំង​នឹងចោ​រ​សមុទ្រ និង​ការការពារនាវាជាដើម។​

leftcenterrightdel
តំណាងកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកវៀតណាមបានផ្លាស់ប្តូរ និងឯកភាពគ្នាលើខ្លឹមសារប្រតិបត្តិការ

នេះជាលើកទីបួនហើយដែលកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួមក្នុងសមយុទ្ធ MILAN នៅប្រទេសឥណ្ឌា។ សមយុទ្ធនេះក៏ជាឱកាសមួយសម្រាប់កងទ័ពជើងទឹកវៀតណាមក្នុងការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខនាវាចរណ៍ ពង្រឹងមិត្តភាព ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព និងកងទ័ពជើងទឹកនៃបណ្តាប្រទេស ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។

បកប្រែដោយ Duy Hoan