មានប្រសាសន៍នៅក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី Vu Thanh Van ប្រធាននាយកដ្ឋានទាក់ទងបរទេស បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញទំនាក់ទំនងល្អ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រួមទាំងទំនាក់ទំនងការពារជាតិរវាងវៀតណាមជាមួយបណ្តាប្រទេស និងមិត្តអន្តរជាតិផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Vu Thanh Van ប្រធាននាយកដ្ឋានទាក់ទងបរទេស មានប្រសាសន៍នៅក្នុងជំនួប

នាយកដ្ឋានទាក់ទងបរទេស មានគោលបំណងចង់បន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ មនោសញ្ចេតនា និងចំណងសាមគ្គីភាពដ៏មានតម្លៃពីស្ថាប័នតំណាងការពារជាតិ និងយោធានៃបណ្តាប្រទេស អង្គការអន្តរជាតិនៅវៀតណាម និងស្ថាប័ន អង្គភាពចំណុះក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

លោកវរសេនីយ៍ទោ Park Jeong Hwan ប្រធានគណៈប្រតិភូអនុព័ន្ធយោធានៃបណ្តាប្រទេស អនុព័ន្ធការពារជាតិកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវរបស់កងទ័ពប្រជាជនវៀតណាម ដោយអះអាងថា កងទ័ពប្រជាជនវៀតណាមបានដើរតួនាទីជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុការពារឯករាជ្យជាតិ ហើយសព្វថ្ងៃនេះ បន្តរួមចំណែកទទួលខុសត្រូវចំពោះសន្តិសុខតំបន់និងពិភពលោក។ លោកវរសេនីយ៍ទោ Park Jeong Hwan បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នតំណាងការពារជាតិ យោធានៃប្រទេសនានា និងក្រសួងការពារប្រទេសវៀតណាមត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមសម្រាប់សន្តិភាព៕

បកប្រែដោយ Huyen Trang