leftcenterrightdel
ថ្នាក់ដឹកនាំនៃទីចាត់ការការងារព្រំដែន អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai

ក្នុងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ទោ កែវ នាង បានសម្តែងការរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងកងយោធពលខេមភូមិន្ទ និងកងទ័ពការពារព្រំដែនខេត្ត Gia Lai។ លោកបានវាយតំលៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងកម្លាំងទាំងពីរក្នុងការផ្លាស់ប្តូរព័ត៌មាន ការយាមល្បាត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅក្នុងតំបន់ព្រំដែន។

ប្រសិទ្ធភាពនៃការសម្របសម្រួលនេះបានរួមចំណែកដល់ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន បង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងមិត្តភាពប្រពៃណីដ៏ល្អរវាងវៀតណាម និងកម្ពុជា។

លោកឧត្តមសេនីយ៍ទោ កែវ នាង បានជូនពរកម្មាភិបាល យុទ្ធជន នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងភារកិច្ចដែលបានប្រគល់ឱ្យ ព្រមទាំងជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររឹងមាំជានិច្ច។

លោកវរសេនីយ៍ឯក Nguyen Dang Hung មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានថ្លែងអំណរគុណចំពោះទីចាត់ការការងារព្រំដែនដែលបានផ្តល់ការយកចិត្តទុកដាក់ និងមនោសញ្ចេតនាល្អប្រសើរជូនចំពោះកម្មាភិបាល និងយុទ្ធជន នៃអង្គភាព។

លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា ភាគីទាំងពីរនឹងបន្តពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ព្រំដែន រួមចំណែកដល់ការរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន និងកសាងព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Duy Hoan