នៅថ្ងៃទី១៥ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ចិនដូចជា CCTV, Xinhua News Agency, People's Daily និង China Daily បានរាយការណ៍យ៉ាងទូលំទូលាយអំពីកិច្ចពិភាក្សា និងកិច្ចប្រជុំរវាងលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមជាមួយថ្នាក់ដឹកនាំចិន។

leftcenterrightdel
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួររាយការណ៍អំពីសកម្មភាពរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងភរិយា

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅព្រឹកថ្ងៃដដែល លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានសម្តែងទំនុកចិត្តថា វៀតណាមនឹងប្រកាន់យ៉ាងខ្ជាប់ខ្ជួនមាគ៌ាសង្គមនិយម ហើយបានបញ្ជាក់ថា ប្រទេសចិនតែងតែចាត់ទុកប្រទេសវៀតណាមជាអាទិភាពនៅក្នុងគោលនយោបាយការបរទេសជាមួយប្រទេសជិតខាងរបស់ខ្លួន ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទូលំទូលាយដែលមានគុណភាពខ្ពស់ស្របតាមគោលដៅ "ប្រាំមួយជាង"។

leftcenterrightdel
CCTV បានរាយការណ៍អំពីកិច្ចប្រជុំរវាងលោកលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលី ខឺឈាង នាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន

កាសែត China Daily បានរាយការណ៍ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកកម្ពស់តួនាទីពិសេសរបស់បណ្តាញបក្ស ពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ ពង្រឹងទំនុកចិត្តនយោបាយ និងប្រើប្រាស់យន្តការសន្ទនាយុទ្ធសាស្ត្រ "៣+៣" រវាងក្រសួងការបរទេស ការពារជាតិ និងនគរបាលប្រកបដោយប្រសិទ្ធភាព។

យោងតាមកាសែត People's Daily នៅក្នុងកិច្ចប្រជុំជាមួយតំណាងយុវជនមកពីប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃ "ដំណើរក្រហមសម្រាប់ការសិក្សា និងស្រាវជ្រាវ" លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធារដ្ឋចិន​ បានសង្កត់ធ្ងន់លើតួនាទីរបស់យុវជនជំនាន់ក្រោយក្នុងការទទួលមរតក និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព "ជាមិត្តភាពផង និងជាបងប្អូនផង" រវាងវៀតណាម និងចិន។

leftcenterrightdel
កាសែត China Daily បានរាយការណ៍អំពីសកម្មភាពរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម

ទន្ទឹមនឹងនេះ កាសែត CCTV និងទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សម្តីលោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចសហការ​ជាមួយវៀតណាម ដើម្បីពង្រឹងការតភ្ជាប់អភិវឌ្ឍន៍យុទ្ធសាស្ត្រ លើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវដែក ផ្លូវហាយវេ និងការឆ្លងកាត់ព្រំដែនឆ្លាតវៃ។ ពង្រីក និងកែលម្អគុណភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងលើកកម្ពស់វិស័យថ្មីៗដូចជា បញ្ញាសិប្បនិម្មិត ថាមពលស្អាត រ៉ែសំខាន់ៗ និងសហការរៀបចំល្អ "ឆ្នាំសហប្រតិបត្តិការទេសចរណ៍ចិន-វៀតណាម"។

បកប្រែដោយ Duy Hoan