ក្នុងពិធីបើក លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ APEC ២០២៧ និងជាប្រធានលេខាធិការដ្ឋាន APEC ២០២៧ បានអះអាងថា APEC និងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែជាអាទិភាពកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ក្នុងនាមជាម្ចាស់ផ្ទះ APEC ជាលើកទីបី បន្ទាប់ពីឆ្នាំ២០០៦ និង២០១៧ វៀតណាមប្តេជ្ញាខិតខំប្រឹងប្រែង និងសហការយ៉ាងជិតស្និទ្ធជាមួយសេដ្ឋកិច្ចសមាជិកដើម្បីរៀបចំ APEC ២០២៧ ប្រកបដោយជោគជ័យ រួមចំណែកជាវិជ្ជមានដល់ការបង្កើតកិច្ចសហប្រតិបត្តិការរបស់វេទិកាក្នុងដំណាក់កាលថ្មី។

leftcenterrightdel
 

leftcenterrightdel
ប្រតិភូចូលរួមសិក្ខាសាលា (រូបថត៖ កាសែតពិភពលោក និងវៀតណាម)

ក្នុងសិក្ខាសាលាដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ប្រតិភូទាំងឡាយជាមួយអ្នកជំនាញ និងវាគ្មិនអន្តរជាតិ បានផ្លាស់ប្តូរ វាយតម្លៃ និងបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងអាទិភាពនៃវេទិកា APEC ក្នុងរយៈពេលកន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការនាពេលអនាគត ហើយចែករំលែកបទពិសោធន៍ និងទទួលបានការបណ្តុះបណ្តាលលើជំនាញសំខាន់ៗ។ លទ្ធផលនៃសិក្ខាសាលានឹងរួមចំណែកជាវិជ្ជមានដល់ការបង្កើតអាទិភាព គំនិតផ្តួចផ្តើម និងសកម្មភាពជាក់លាក់ដែលវៀតណាមអាចអនុវត្តក្នុងឆ្នាំ APEC ឆ្នាំ ២០២៧ ដើម្បីនាំមកនូវតម្លៃយូរអង្វែងសម្រាប់តំបន់៕

បកប្រែដោយ Thuy Anh