ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងភរិយា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោកជំទាវសាស្ត្រាចារ្យ Peng Liyuan ជាភរិយារបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន  និងលោកជំទាវ Ngo Phuong Ly ជា ភរិយារបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម  បានទៅទស្សនារោងមហោស្រពជាតិចិន។

leftcenterrightdel
លោកជំទាវទាំងពីរទៅទស្សនារោងមហោស្រពជាតិចិនជាមួយគ្នា

ទាក់ទងនឹងបទពិសោធន៍ជាក់ស្តែងនៅរោងមហោស្រព លោកជំទាវ Ngo Phuong Ly បានកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាព និងជំនាញរបស់សិល្បករ បច្ចេកទេសរចនាឆាកទំនើប និងវិជ្ជាជីវៈរបស់រោងមហោស្រពចិន និងកន្លែងសម្តែងទ្រង់ទ្រាយធំដែលបានវិនិយោគយ៉ាងល្អិតល្អន់ រចនាប្លែក និងប្រកបដោយភាពច្នៃប្រឌិត។

leftcenterrightdel
លោជំទាវសាស្ត្រាចារ្យ Peng Liyuan ណែនាំលោកជំទាវ Ngo Phuong Ly  ឱ្យស្គាល់ពីទម្រង់ជាច្រើននៃការសម្តែងល្ខោនចិន 

លោកជំទាវសាស្ត្រាចារ្យ Peng Liyuan បានណែនាំលោកជំទាវ Ngo Phuong Ly  ឲ្យស្គាល់ពីទម្រង់សិល្បៈល្ខោនចិនជាច្រើន ជាពិសេសល្ខោនតន្ត្រី ដែលជាទម្រង់សិល្បៈសិក្សាមួយ ដែលប្រទេសចិនកំពុងផ្តោតលើការអភិវឌ្ឍ។ លោកជំទាវសាស្ត្រាចារ្យ Peng Liyuan ក៏បានចែករំលែកអំពីការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យាទំនើបក្នុងសេវាសង្គមផងដែរ។ លោកជំទាវសាស្ត្រាចារ្យ Peng Liyuan ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោកជាច្រើនដែលបានប្រារព្ធឡើងនៅក្នុងប្រទេសចិន បានអនុវត្តបច្ចេកទេស និងបច្ចេកវិទ្យាទំនើបៗ ដូចជាព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២។

leftcenterrightdel
លោកជំទាវទាំងពីរនាក់បានផ្លាស់ប្តូរបទពិសោធន៍យ៉ាងកក់ក្តៅ ដោយចែករំលែកបទពិសោធន៍ជាក់ស្តែង ក៏ដូចជាការផ្លាស់ប្តូរ និងការអភិវឌ្ឍវប្បធម៌រវាងប្រទេសទាំងពីរ

ជាពិសេស លោកជំទាវសាស្ត្រាចារ្យ Peng Liyuan បានសម្តែងចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តចំពោះម្ហូបវៀតណាម និងបំណងចង់មានឱកាសកាន់តែច្រើនពិសារម្ហូបដ៏ពិសេសវៀតណាម។ ជាការឆ្លើយតប លោកជំទាវ Ngo Phuong Ly បានអញ្ជើញលោកជំទាវសាស្ត្រាចារ្យ Peng Liyuan និងក្រុមគ្រួសារអញ្ជើញមកទស្សនកិច្ចនៅប្រទេសវៀតណាមម្តងទៀតក្នុងពេលឆាប់ៗនេះ៕

បកប្រែដោយ Duy Hoan