leftcenterrightdel
លោក Pham The Tung និងលោក អាម៉ាឌូ ហ្វូហ្វាណា មេបញ្ជាការនគរបាលស្តីទី

ក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយលោក អាម៉ាឌូ ហ្វូហ្វាណា មេបញ្ជាការនគរបាលស្តីទី និងលោកឧត្តមសេនីយ៍ត្រី ម៉ៃឆែល អាស្មី មេបញ្ជាការរងកងទ័ពបេសកកម្ម MINUSCA។

leftcenterrightdel
លោក Pham The Tung បានប្រល់អំណោយអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ត្រី ម៉ៃឆែល អាស្មី មេបញ្ជាការរងកងទ័ពបេសកកម្ម MINUSCA

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ក្នុងនាមគណៈប្រតិភូ លោក Pham The Tung បានអបអរសាទរដល់អង្គភាពបេសកកម្មសម្រាប់ការសម្របសម្រួលជាមួយសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព ព្រមទាំងរៀបចំការបោះឆ្នោតប្រធានាធិបតី រដ្ឋសភា និងអាជ្ញាធរក្រុងជុំទីមួយដោយជោគជ័យ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ស្ថិរភាពក្នុងតំបន់។

លោក Pham The Tung បានបញ្ជាក់ថា ជាគោលការណ៍ វៀតណាមតែងតែចាត់ទុកការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាភារកិច្ចនយោបាយដ៏សំខាន់មួយ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោក Pham The Tung បានថ្លែងថា ចាប់តាំងពីឆ្នាំ ២០១៤ បន្ទាប់ពីការចូលរួមជាង ១២ ឆ្នាំ កងកម្លាំងវៀតណាមបានរីកចម្រើនជាបន្តបន្ទាប់ ដោយបញ្ជាក់ពីតួនាទីជាដៃគូដែលអាចទុកចិត្តបាន និងមានទំនួលខុសត្រូវរបស់អង្គការសហប្រជាជាតិ។

នៅថ្ងៃដដែលនោះ លោក Pham The Tung  និងគណៈប្រតិភូ ក្រសួងនគរបាលវៀតណាម បានចូលរួមក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលរៀបចំដោយប៉ូលីសបេសកកម្ម MINUSCA ជូនកម្មាភិបាលនគរបាលចំនួនប្រាំមួយនាក់នៅក្នុងក្រុមការងារលេខ ៦ ដើម្បីជាកិត្តិយសដល់ការលះបង់របស់កម្មាភិបាលនគរបាលវៀតណាម។

បកប្រែដោយ Duy Hoan