នាថ្ងៃទី ២០ ខែកុម្ភៈ លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី បានទៅសួរសុខទុក្ខ និងប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីដល់កម្មករនៃគម្រោងធំៗ ដែលបម្រើវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC 2027) នៅតំបន់សេដ្ឋកិច្ចពិសេស Phu Quoc ខេត្ត An Giang។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី បានផ្ញើសារជូនពរឆ្នាំថ្មី និងប្រគល់អំណោយដល់អ្នកជំនាញ វិស្វករ កម្មករដែលកំពុងធ្វើការលើគម្រោងអាកាសយានដ្ឋានអន្តរជាតិ Phu Quoc។ រូបថត៖ VGP

នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់ និងកោតសរសើរយ៉ាងខ្ពស់ចំពោះខេត្ត An Giang តំបន់សេដ្ឋកិច្ចពិសេស Phu Quoc អ្នកវិនិយោគ អ្នកម៉ៅការ និងកម្មករទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោង បំពេញតាមកាលវិភាគដែលបានកំណត់ ព្រមទាំងស្នើឲ្យអង្គភាពនានាឱ្យធានាសុវត្ថិភាពការងារ និងរបបសុខុមាលភាពល្អបំផុតសម្រាប់កម្មករ និងនិយោជិតក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។

នៅរសៀលថ្ងៃដដែលនោះ លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung និងគណៈប្រតិភូ បានទៅដាក់កម្រងផ្កានៅទីលានហូជីមិញ៕

បកប្រែដោយ Duy Hoan