គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមចូលរួមពិព័រណ៍អាកាសចរណ៍សិង្ហបុរី
កប.អនឡាញ - តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិសិង្ហបុរី គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមពិព័រណ៍អាកាសចរណ៍សិង្ហបុរី (Singapore Airshow) នៅប្រទេសសិង្ហបុរី។ នៅថ្ងៃទី ៣ ខែកុម្ភៈ គណៈប្រតិភូបានចូលរួមពិធីបើកពិព័រណ៍ និងមានជំនួបទ្វេភាគីជាច្រើន។
ការចូលរួមពិព័រណ៍របស់ក្រសួងការពារប្រទេសវៀតណាម បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងឧស្សាហកម្មការពារជាតិ ដោយបញ្ជាក់ថារដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាម តែងតែបង្កើតលក្ខខណ្ឌអំណោយផលដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងឧស្សាហកម្មការពារជាតិដោយផ្អែកលើមូលដ្ឋានសមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពច្បាប់វៀតណាម និងការប្តេជ្ញាចិត្តអន្តរជាតិផ្សេងទៀត។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូវៀតណាម ទៅទស្សនាស្តង់នៅពិព័រណ៍ |
* ក្នុងឱកាសចូលរួមពិព័រណ៍នេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជួបជាមួយលោក Chan Heng Kee លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរី។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះក្រសួងការពារជាតិសិង្ហបុរី ដែលសហការជាមួយគណៈកម្មាធិការរៀបចំពិព័រណ៍ដោយជោគជ័យ។ លោកបានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលដ៏ល្អ ដែលប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែកសម្រេចបាន ហើយសង្ឃឹមថាលោក Chan Heng Kee នឹងបន្តយកចិត្តទុកដាក់ដល់ការជម្រុញទំនាក់ទំនងការពារជាតិវៀតណាម-សិង្ហបុរី ដោយផ្តោតលើវិស័យនានា ដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្រិតខ្ពស់ ការសន្ទនា កិច្ចពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការរវាងអង្គភាពនានានៃភាគីទាំងពីរ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងលើវិស័យសហប្រតិបត្តិការផ្សេងទៀតដូចជា សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការស្វែងរក និងជួយសង្គ្រោះ ពេទ្យយោធា សន្តិសុខមិនមែនប្រពៃណី កិច្ចពិគ្រោះយោបល់ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងសកម្មភាពពហុភាគីដែលរៀបចំដោយភាគីនីមួយៗ។ល។
លោក Chan Heng Kee បានបញ្ជាក់ថា វៀតណាម និងសិង្ហបុរីមានទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការការពារជាតិជាសសរស្តម្ភ។ លោកសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក ការបណ្តុះបណ្តាល សន្តិសុខតាមអ៊ីនធឺណិត... តាមរយៈនោះជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគីឡើងកម្រិតថ្មីមួយ។
* នៅក្នុងការតាំងពិព័រណ៍នេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជួបជាមួយថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសផ្សេងៗ និងទៅទស្សនាស្តង់ពិព័រណ៍នានា ហើយជួបជាមួយក្រុមហ៊ុនការពារជាតិរបស់ប្រទេសសិង្ហបុរី បារាំង សហរដ្ឋអាមេរិក ជប៉ុន អ៊ីស្រាអែល ឆែក និងប្រទេសជាច្រើនទៀត។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យប្រទេសទាំងឡាយ និងវៀតណាមបង្កើនការផ្លាស់ប្តូរ ការស្វែងយល់ពីលទ្ធភាពសហប្រតិបត្តិការដែលសមស្របទៅនឹងសមត្ថភាពរបស់ភាគីនីមួយៗ និងឯកភាពលើទិសដៅដើម្បីជម្រុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិនាពេលអនាគត។
* នៅថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) សម្ព័ន្ធក្រុមហ៊ុន ST Engineering ដែលជាសាជីវកម្មឈានមុខគេផ្នែកអាកាសចរណ៍ ការពារជាតិ និងបច្ចេកវិទ្យារបស់ប្រទេសសិង្ហបុរី និងសម្ព័ន្ធក្រុមហ៊ុន Honeywell ដែលជាសាជីវកម្មពហុជាតិ៕
បកប្រែដោយ Thuy Anh