វៀតណាមរៀបចំដោយជោគជ័យនូវវគ្គហ្វឹកហ្វឺនស្របតាមស្តង់ដារអង្គការសហប្រជាជាតិស្ដីពីការរក្សាសន្ដិភាព
កប.អនឡាញ - នារសៀលថ្ងៃទី ៣០ ខែមករា នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺននាយទាហានផ្នែកសេនាធិការរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៦ (UNSOC ២០២៦) ដោយមានការចូលរួមពីតំណាងមកពីនាយកដ្ឋានប្រតិបត្តិការសន្តិភាពអង្គការសហប្រជាជាតិ នាយកដ្ឋានសហប្រតិបត្តិការនិងបណ្តុះបណ្តាលយោធាកាណាដា និងអនុព័ន្ធយោធាមកពីប្រទេសដែលមានសិក្ខាកាមចូលរួមវគ្គហ្វឹកហ្វឺននេះ។
វគ្គហ្វឹកហ្វឺននេះមានការត្រួតពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដោយតំណាងនៃទីភ្នាក់ងារហ្វឹកហ្វឺនរួមបញ្ចូលគ្នា (ITS) ក្នុងក្របខ័ណ្ឌនៃដំណើរការទទួលស្គាល់ការហ្វឹកហ្វឺន។
    |
 |
|
ថ្នាក់ដឹកនាំនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងតំណាងអន្តរជាតិថតរូបជាមួយគ្រូបង្រៀនវៀតណាមនិងកាណាដា |
តំណាង ITS បានបញ្ជាក់ថា នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានបំពេញតាមសំណូមពរហ្វឹកហ្វឺនរបស់អង្គការសហប្រជាជាតិដើម្បីរៀបចំវគ្គហ្វឹកហ្វឺន UNSOC ដោយមានស្តង់ដារខ្ពស់ តាមរយៈនោះបញ្ជាក់ពីកិត្យានុភាពជាដៃគូមានសមត្ថភាពក្នុងប្រព័ន្ធហ្វឹកហ្វឺនរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
អញ្ជើញចូលរួមវគ្គហ្វឹកហ្វឺននេះមាននាយទាហានចំនួន ៤១ នាក់ មកពី ១២ ប្រទេសរួមមាន បង់ក្លាដែស ហ្វីជី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ថៃ ទីម័រខាងកើត ឡាវ និងវៀតណាម៕
បកប្រែដោយ Pham Diep