ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ពិធីប្រកាស និងប្រគល់សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសស្តីពីការបង្កើតកងពេទ្យកម្រិត ២ លេខ ៨ សេចក្តីសម្រេចរបស់នាយកវិទ្យាស្ថានពេទ្យយោធាស្តីពីការចាត់តាំងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៨ និងសេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សនៃវិទ្យាស្ថានពេទ្យយោធាស្តីពីការបង្កើតគណៈកម្មាធិការបក្សនៃកងពេទ្យកម្រិត ២ លេខ ៨។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Nhat Dinh ប្រគល់សេចក្តីសម្រេចចិត្ត និងអបអរសាទរកងពេទ្យកម្រិត ២ លេខ ៨

យោងតាមលោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Nhat Dinh នាយករងនៃវិទ្យាស្ថានពេទ្យយោធា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងពេទ្យកម្រិត ២ នៃកងទ័ពប្រជាជនវៀតណាម បានបំពេញល្អភារកិច្ចនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ និងទទួលបានការសរសើរពីអង្គការសហប្រជាជាតិ និងមិត្តភក្តិអន្តរជាតិ។ រហូតមកដល់បច្ចុប្បន្ន វៀតណាមបានបញ្ជូនកងពេទ្យកម្រិត ២ ចំនួន៧ ហើយកំពុងត្រៀមរៀបចំកងពេទ្យកម្រិត ២ លេខ៨។ ដើម្បីបំពេញបេសកកម្មដោយជោគជ័យ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Nhat Dinh បានស្នើឲ្យកម្មាភិបាល និងបុគ្គលិកទាំងអស់នៃកងពេទ្យកម្រិត ២ លេខ៨ យល់ឲ្យបានច្បាស់លាស់អំពីគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ យល់ឱ្យបានពេញលេញអំពីអត្ថន័យ និងសារៈសំខាន់នៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ បក្ស រដ្ឋ និងប្រជាជន គោរពវិន័យនៃកងទ័ព បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះ។ ទន្ទឹមនឹងនោះ លើកកម្ពស់គុណភាពនៃការបង្វឹកបង្ហាត់ ហើយសិក្សា និងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតម្រូវការនៃភារកិច្ចទាំងអស់ ជំនះការលំបាក រក្សាសុខភាព និងធានាសុវត្ថិភាពក្នុងអំឡុងពេលបំពេញភារកិច្ច។ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Nhat Dinh ជឿជាក់ថា ដោយមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ស្មារតីទទួលខុសត្រូវខ្ពស់ កងពេទ្យកម្រិត ២ លើកទី ៨ នឹងបំពេញភារកិច្ចដោយជោគជ័យ និងរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់កងទ័ពប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ៕

បកប្រែដោយ Thuy Anh