អង្គការសហប្រជាជាតិអំពាវនាវឲ្យមានកិច្ចសន្ទនាអំពីស្ថានភាពនៅអ៊ីរ៉ង់
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីស្នាក់ការនៃអង្គការសហប្រជាជាតិនាថ្ងៃទី ២៩ ខែមករា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការសន្ទនា ដើម្បីដោះស្រាយភាពតានតឹងកំពុងកើនឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ចំពេលមានសេចក្តីថ្លែងការណ៍តឹងរ៉ឹងជាបន្តបន្ទាប់ និងការគំរាមកំហែងផ្នែកយោធាពីប្រទេសទាំងពីរ ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ។ លោក Guterres បានសង្កត់ធ្ងន់ថា ការទូតគឺជាមធ្យោបាយតែមួយគត់ដើម្បីជៀសវាងវិបត្តិធ្ងន់ធ្ងរ។