បរិយាកាសខែរ៉ាម៉ាដានដ៏អាប់អួរ នៅក្នុងសហគមន៍អារ៉ាប់នៅអ៊ីស្រាអែល
ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងជិះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពសង្គមនៅអ៊ីស្រាអែល ក្នុងនោះ សហគមន៍ជនអារ៉ាប់រងផលប៉ះពាល់យ៉ាងខ្លាំង នៅពេលដែលសកម្មភាពជាច្រើនក្នុងខែរ៉ាម៉ាដាន (១៨ កុម្ភៈ - ២១ មីនា) ជាពេលវេលាសំខាន់បំផុតក្នុងមួយឆ្នាំរបស់សាសនិកអ៊ីស្លាម ត្រូវបានរំខាន។
ការរឹតបន្តឹងការធ្វើដំណើរ ហានិភ័យនៃការវាយប្រហារដោយមីស៊ីល និងស្ថានភាពកង្វះខាតទីជម្រកនៅក្នុងតំបន់ជាច្រើន បានធ្វើឱ្យបរិយាកាសពិធីបុណ្យមានភាពអាប់អួរ ដោយវិហារអ៊ីស្លាមជាច្រើនមានភាពស្ងប់ស្ងាត់ តំបន់ផ្សារ និងភោជនីយដ្ឋានមានបរិមាណភ្ញៀវធ្លាក់ចុះ។
    |
 |
|
បង្អួចកញ្ចក់បែកខ្ទេចខ្ទី បន្ទាប់ពីការវាយប្រហារនៅ Rishon Letsiyon ប្រទេសអ៊ីស្រាអែល នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦ (រូបថត៖ vnanet.vn) |
កត្តាមួយដែលធ្វើឲ្យបរិយាកាសខែរ៉ាម៉ាដានឆ្នាំនេះមានភាពអាប់អួរ គឺវិធានការសន្តិសុខកាន់តែតឹងរ៉ឹងនៅតាមកន្លែងសាសនាសំខាន់ៗជាច្រើន។ ជាពិសេស អាជ្ញាធរអ៊ីស្រាអែលបានហាមឃាត់ជាបណ្តោះអាសន្ននូវការជួបជុំអធិស្ឋានថ្ងៃសុក្រនៅក្នុងបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងយេរូសាឡឹម ដែលជាទីតាំងពិសិដ្ឋបំផុតមួយនៅក្នុងសាសនាអ៊ីស្លាម។
យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរស៊ីវិលអ៊ីស្រាអែល ទីតាំងសាសនាទាំងអស់នៅក្នុងទីក្រុងយេរូសាឡឹមចាស់ រួមទាំងវិហារអ៊ីស្លាម Al-Aqsa ត្រូវបានបិទជាបណ្តោះអាសន្នសម្រាប់អ្នកធ្វើធម្មយាត្រា និងអ្នកទេសចរ ដើម្បីធានាសុវត្ថិភាពសាធារណៈ។ កាយវិការនេះ បានរារាំងសាសនិកអ៊ីស្លាមជាច្រើនពីការធ្វើពិធីអធិស្ឋានធំៗ ជាសកម្មភាពដ៏សំខាន់ជាពិសេសក្នុងអំឡុងពេលខែរ៉ាម៉ាដាន៕
តាម vovworld.vn