រុស្ស៊ីប្រកាសពីមូលហេតុនៃការពន្យារពេលកិច្ចប្រជុំស្តីពីអ៊ុយក្រែននៅទីក្រុងអាប៊ូដាប៊ី
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃទី ២ ខែកុម្ភៈបានឲ្យដឹងថា ការពន្យារពេលកិច្ចពិភាក្សារបស់ក្រុមការងារស្តីពីជម្លោះនៅអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី (អារ៉ាប់រួម) គឺដោយ សារតែតម្រូវការពេលវេលាបន្ថែមទៀត ដើម្បីកែសម្រួល និងឯកភាពលើកាលវិភាគការងារសមស្របក្នុងចំណោមភាគីចូលរួម។ យោងតាមលោក Peskov កិច្ចប្រជុំជុំទីពីរនៃក្រុមការងារនឹងធ្វើឡើងនៅថ្ងៃទី ៤ និងថ្ងៃទី៥ ខែកុម្ភៈ។