ភាពតានតឹងអាមេរិក-អ៊ីរ៉ង់៖ ភាគីទាំងពីរត្រៀមខ្លួនជាស្រេចសម្រាប់ការចរចា
បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងការទូតរបស់ទួរគី និងភាគីមួយចំនួន ភាពតានតឹងយោធារវាងអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមត្រូវបានកាត់បន្ថយ ជាជំហានដំបូង។
តាមនោះ អ៊ីរ៉ង់បានសម្រេចចិត្តលុបចោលការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រ Hormuz ខណៈពេលដែលអាមេរិកបានដកនាវាពិឃាតផ្ទុកមីស៊ីលមួយគ្រឿង ចេញពីកំពង់ផែ Eilat របស់អ៊ីស្រាអែល។ ភាគីទាំងពីរក៏ត្រូវបានចាត់ទុកថា កំពុងត្រៀមឈានចូលដំណាក់កាលចរចាថ្មីមួយនៅក្នុងសប្តាហ៍នេះ។
    |
 |
|
លោក Donald Trump ប្រធានាធិបតីអាមេរិក (រូបថត៖ ស៊ីនហួរ) |
ទាំងអាមេរិក និងអ៊ីរ៉ង់ បានជូនដំណឹងដល់គ្នាទៅវិញទៅមកអំពីការត្រៀមខ្លួនជាស្រេចសម្រាប់ការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងបញ្ឈប់ភាពតានតឹង។ មន្ត្រីនៃប្រទេសទួរគី អេស៊ីប និងកាតា បច្ចុប្បន្ន កំពុងប្រញាប់ប្រញាល់រៀបចំជំនួបរវាងបេសកជនពិសេសអាមេរិក លោក Steve Witkoff និងមន្ត្រីអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ។ ទីតាំងជំនួបទំនងជាស្ថិតនៅទីក្រុង Ankara នៃប្រទេសទួរគី។
ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិភាគក្នុងតំបន់បានវាយតម្លៃថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានថយចុះជាជំហានដំបូង ហើយហានិភ័យនៃជម្លោះប្រដាប់អាវុធត្រូវបានរុញច្រានជាបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃសង្គ្រាមនៅតែស្ថិតក្នុងកម្រិតខ្ពស់ នៅពេលដែលអាមេរិកបន្តរក្សាសម្ពាធយោធាយ៉ាងខ្លាំងលើអ៊ីរ៉ង់។ អាមេរិកនៅតែដាក់ពង្រាយកម្លាំងទ័ពជើងទឹកយ៉ាងធំនៅមជ្ឈិមបូព៌ា ដោយត្រៀមខ្លួនជាស្រេចដើម្បីចូលអន្តរាគមន៍យោធានៅអ៊ីរ៉ង់តាមបញ្ជារបស់លោក Donald Trump ប្រធានាធិបតីអាមេរិក៕
តាម vovworld.vn