នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា “ប្រការមួយ​អាចនឹង​កើតឡើងក្នុងរយៈពេលពីរ​ថ្ងៃខាងមុខ” ដោយបង្ហើបថា សហរដ្ឋអាមេរិកកំពុងងាកទៅរកការវិលត្រឡប់ទៅកាន់តុចរចាវិញ។ ប្រភពព័ត៌មាន​ពីតំបន់ឈូងសមុទ្រ ប្រទេស​ប៉ាគីស្ថាន និងអ៊ីរ៉ង់ក៏បានចង្អុលបង្ហាញថា ក្រុមចរចាអាចវិលត្រឡប់ទៅកាន់ប្រទេស​ប៉ាគីស្ថានវិញនៅចុងសប្តាហ៍នេះ ទោះបីជាអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ពី​ពេលវេលាជាក់លាក់ក៏ដោយ។

leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ទោះបីជាមានភាពតានតឹងកាន់តែខ្លាំងឡើងបន្ទាប់ពីអាមេរិក​បានបិទច្រកសមុទ្រអ៊ីរ៉ង់ក៏ដោយ សញ្ញាការទូតជា​វិជ្ជមានបានរួមចំណែកដល់ស្ថិរភាពទីផ្សារ​ថាមពល។ តម្លៃប្រេងធ្លាក់ចុះក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែលនៅក្នុងវគ្គជួញដូរកាលពីថ្ងៃទី១៤ ខែមេសា។

ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីរ៉ង់បានបិទ​ប្រតិបត្តិការភាគច្រើន​ដែល​ឆ្លងកាត់ច្រកសមុទ្រហ័រមូស។ បន្ទាប់ពីការបរាជ័យក្នុង​ការចរចាជុំទីមួយ សហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងដើម្បីរារាំងនាវាដឹកប្រេងមិនឱ្យចូល និងចាកចេញពីកំពង់ផែរបស់​អ៊ីរ៉ង់៕

តាម vovworld.vn