សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ការស្ដារឡើងវិញនូវសកម្មភាពការទូតបានបើកចេញ "ជំពូកថ្មីមួយ" នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការរំខានអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ ២០១៩មក នៅពេលដែលសហរដ្ឋអាមេរិកបានដកបុគ្គលិកការទូតទាំងអស់ចេញ ដោយសារតែអស្ថិរភាពនយោបាយនៅវេណេស៊ុយអេឡា។ អាជ្ញាធរសហរដ្ឋអាមេរិកបានឲ្យដឹងថា ការបើកស្ថានទូតឡើងវិញនឹងពង្រឹងវត្តមានការទូត ឧបត្ថម្ភពលរដ្ឋ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពសេដ្ឋកិច្ចនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ។

leftcenterrightdel
សហរដ្ឋអាមេរិកបន្តប្រតិបត្តិការស្ថានទូតនៅវេណេស៊ុយអេឡា (រូបថត៖ REUTERS)

មុននោះ សហរដ្ឋអាមេរិក និងរដ្ឋាភិបាលបណ្ដោះអាសន្នរបស់វេណេស៊ុយអេឡាបានយល់ព្រមបង្កើតទំនាក់ទំនងការទូតនិងកុងស៊ុលឡើងវិញ បង្កើតលក្ខណ្ឌអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញស្ថិរភាព គាំទ្រការស្តារឡើងវិញសេដ្ឋកិច្ច និងឆ្ពោះទៅរកការផ្សះផ្សានយោបាយនៅវេណេស៊ុយអេឡា៕

តាម vovworld.vn