ក្នុងសេចក្ដីថ្លែងដែលបានបង្ហោះលើបណ្ដាញសង្គម Truth Social លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា ប្រទេសនានាដែលកំពុងរងផលប៉ះពាល់ដោយកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រហ័រមូស នឹងសម្របសម្រួលជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាសុវត្ថិភាពសម្រាប់ផ្លូវនាវាចរណ៍នេះ។ ការសម្របសម្រួលនេះនឹងត្រូវបានអនុវត្តន៍ដោយការបញ្ជូននាវាចម្បាំង ដើម្បីរក្សាការធ្វើចរាចរណ៍ដោយរលូននៃច្រកសមុទ្រហ័រមូស។

leftcenterrightdel
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះ Air Force One ទៅកាន់រដ្ឋ ផ្លរីដា នៅឯមូលដ្ឋានទ័ព Andrews រដ្ឋម៉ារីលែន សហរដ្ឋអាមេរិក នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ (រូបថត៖ Reuters)

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក សង្ឃឹមថា ប្រទេសមួយចំនួន ដូចជាចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត នឹងបញ្ជូននាវាទៅកាន់តំបន់នេះ។ ទោះជាយ៉ាងណាក៏ដោយ សេតវិមានមិនទាន់បញ្ជាក់ថា តើមានប្រទេសណាមួយយល់ព្រមជាផ្លូវការលើការបញ្ជូននាវាចម្បាំងដែរឬអត់។

តាមពិតទៅ ការវាយប្រហារជាច្រើនលើនាវាពាណិជ្ជកម្មបានកើតឡើងនៅក្នុងតំបន់ចាប់តាំងពីជម្លោះផ្ទុះឡើង។ យ៉ាងហោចណាស់មាននាវាចំនួន ១៤ គ្រឿងបានទទួលរងការវាយប្រហារ ឬការខូចខាតនៅក្នុងតំបន់ឈូងសមុទ្រពែក្ស និងតំបន់ក្បែរច្រកសមុទ្រហ័រមូស៕

តាម vovworld.vn