រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចនាំចេញឧស្ម័នទៅកាន់ប្រទេស "ស្និទ្ធស្នាល"
លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានឲ្យដឹងនៅថ្ងៃទី ៦ ខែមីនាថា រុស្ស៊ីមានសមត្ថភាពជំនួសទីផ្សារអឺរ៉ុបដោយដៃគូស្និទ្ធិស្នាលផ្សេងទៀត និងត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាកិច្ចសហប្រតិបត្តិការរយៈពេលវែង និងមានស្ថិរភាពក្នុងវិស័យថាមពល។