ប្រធានាធិបតីអាមេរិកបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងធ្វើការចរចា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២៤ ខែមីនា បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ «កំពុងចរចានៅពេលនេះ» ដែលបង្កឲ្យមានការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងដែលអាចសម្រេចបានដើម្បីបញ្ឈប់ជម្លោះ បើទោះបីជាអ៊ីរ៉ង់នៅតែបដិសេធការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកក៏ដោយ។
ថ្លែងនៅក្នុងការិយាល័យអូវ៉ាល់ លោកប្រធានាធិបតី ដូណាល ត្រាំ បានឲ្យដឹងថា ការសម្រេចចិត្តបញ្ឈប់ការវាយប្រហារជាបណ្តោះអាសន្នលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ គឺកើតចេញពីវឌ្ឍនភាពការទូត។ លោកបានឲ្យដឹងថា ការចរចាកំពុងដំណើរការរវាងលោកអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងបេសកជនពិសេសពីររូបគឺលោក Steve Witkoff និងលោក Jared Kushner។
    |
 |
|
លោកប្រធានាធិបតី ដូណាល ត្រាំ (រូបថត៖ Reuters) |
ប្រធានាធិបតីអាមេរិកបានបង្ហាញថា អ៊ីរ៉ង់បានធ្វើ «សម្បទានដ៏សំខាន់» ទាក់ទងនឹងវិស័យថាមពល ដោយចាត់ទុកនេះជាសញ្ញាវិជ្ជមាន ខណៈដែលភាគីទាំងពីរកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងចរចាដើម្បីបញ្ឈប់ជម្លោះ។
ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មេដឹកនាំក្នុងតំបន់កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតនៅពីក្រោយឆាក ដើម្បីជំរុញ ការបញ្ឈប់ជម្លោះ៕
តាម vovworld.vn