នាវាលេខ 016-Quang Trung បានបញ្ចប់បេសកកម្មចូលរួមលំហាត់សម Kakadu 2026 ប្រកបដោយជោគជ័យ
កប.អនឡាញ - នៅព្រឹកថ្ងៃទី ២៥ ខែមីនា នាវាលេខ 016-Quang Trung នៃកងពលតូចលេខ ១៦២ តំបន់លេខ ៤ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចាកចេញពីឈូងសមុទ្រស៊ីដនី ប្រទេសអូស្ត្រាលី ត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីបានបញ្ចប់ការអញ្ជើញចូលរួមពិធីព្យុហយាត្រានាវាកងទ័ពជើងទឹកអន្តរជាតិ ដើម្បីរំលឹកខួបលើកទី ១២៥ នៃទិវាបង្កើតកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី និងចូលរួមលំហាត់សមកងទ័ពជើងទឹកពហុភាគី (Kakadu) ២០២៦។