នាថ្ងៃទី ២០ ខែមីនា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងកិច្ចពិភាក្សាជាមួយលោកលោកឧត្តមសេនីយ៍ឯក Vanthong Kongmany រដ្ឋមន្ត្រីក្រសួងនគរបាលឡាវ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ឧទ្ទេសនាមសមាជិកគណៈប្រតិភូវៀតណាមជូនលោកឧត្តមសេនីយ៍ឯក Vanthong Kongmany រដ្ឋមន្ត្រីក្រសួងនគរបាលឡាវ (រូបថត៖ TTXVN)

ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រី Luong Tam Quang និងលោករដ្ឋមន្ត្រី Vanthong Kongmany បានឯកភាពគ្នាថា ក្រសួងទាំងពីរគួរតែបន្តដឹកនាំក្នុងការអនុវត្តការយល់ដឹងរួមគ្នា និងទិសដៅយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋនៃប្រទេសទាំងពីរ រួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឡាវ តាមទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាព ដោយផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការលុបបំបាត់ឧបសគ្គនីតិវិធីរដ្ឋបាល ការធានាសន្តិសុខ និងសុវត្ថិភាពដាច់ខាតនៅក្នុងបរិយាកាសវិនិយោគ និងធុរកិច្ច និងបញ្ចប់គម្រោងសំខាន់ៗតាមកាលវិភាគ។

លើសពីនេះ ភាគីទាំងពីរនឹងអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ ២០២៦ រវាងក្រសួងទាំងពីរប្រកបដោយប្រសិទ្ធភាព។ ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ដើម្បីកសាងខឿនសន្តិសុខប្រកបដោយភាពសកម្ម ដែលរួមចំណែកដល់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈម និងការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសនីមួយៗតាំងពីដំបូង និងពីចម្ងាយ។

បង្កើនប្រសិទ្ធភាពបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ បន្តបង្កើនការបង្ក្រាបឧក្រិដ្ឋកម្មប្រភេទផ្សេងៗ បន្តស្រាវជ្រាវ និងអភិវឌ្ឍយន្តការថ្មីៗ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងអនុវត្តច្បាប់នៅក្នុងប្រទេសនីមួយៗ។

បកប្រែដោយ Duy Hoan