ក្រសួងការពារប្រទេសបានពិនិត្យការត្រៀមរៀបចំសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកម្មវិធីជំនួបប្រាស្រ័យនៅច្រកទ្វារព្រំដែនអន្តរជាតិ Mong Cai ស្ថានីយ៍សុខាភិបាលមិត្តភាពឃុំ Hai Son វិទ្យាល័យ Tran Phu ប៉ុស្តិ៍ការពារព្រំដែន Tra Co និងសណ្ឋាគារ Viktor Legends។

លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់គ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា នៃក្រសួងការពារប្រទេស និងមូលដ្ឋានក្នុងកិច្ចសហការត្រៀមរៀបចំសម្រាប់កម្មវិធី។ ស្ថាប័ន អង្គភាព និងមូលដ្ឋានទាំងឡាយបានបញ្ចប់ការត្រៀមរៀបចំដោយធានាថា កម្មវិធីជំនួបប្រាស្រ័យលើកទី១០ នឹងប្រព្រឹត្តទៅយ៉ាងរលូន។

លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានសម្តែងទំនុកចិត្តថា កម្មវិធីជំនួបប្រាស្រ័យលើកទី១០ នឹងទទួលបានជោគជ័យ ដោយរួមចំណែកដល់ការជម្រុញកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកងកម្លាំងគ្រប់គ្រងនិងការពារព្រំដែន ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ រួមចំណែកដល់ការកសាងព្រំដែនវៀតណាម-ចិន ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
រូបភាពមួយចំនួនអំពីការពិនិត្យនៅច្រកទ្វារព្រំដែនអន្តរជាតិ Mong Cai
leftcenterrightdel
 
leftcenterrightdel
ការពិនិត្យចុងក្រោយសម្រាប់កម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០
leftcenterrightdel
 
leftcenterrightdel
ការពិនិត្យការត្រៀមរៀបចំសម្រាប់សកម្មភាពរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរនៅវិទ្យាល័យ Tran Phu
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ដឹកនាំកិច្ចប្រជុំដកបទពិសោធន៍បន្ទាប់ពីការពិនិត្យ

បកប្រែដោយ Thuy Anh