leftcenterrightdel
រដ្ឋមន្ត្រីការបរទេស ការពារជាតិ នគរបាល វៀតណាម និងចិន នៅក្នុងកិច្ចប្រជុំ

សមាជិកការិយាល័យនយោបាយ៖ លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល រួមជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន  លោក ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន និង លោក វ៉ាង ស៊ាវហុង រដ្ឋមន្ត្រីក្រសួងនគរបាលចិន អញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំ។

leftcenterrightdel
ទិដ្ឋភាពកិច្ចប្រជុំ

ក្នុងបរិយាកាសមិត្តភាព ទំនុកចិត្ត និងបើកចំហរ បណ្តារដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃយន្តការសន្ទនាយុទ្ធសាស្ត្រ ៣+៣ ក្នុងការសម្រេចបាននូវការយល់ដឹងរួមកម្រិតខ្ពស់ លើកកម្ពស់តួនាទីរបស់ស្ថាប័នសំខាន់ៗក្នុងការជំរុញទំនាក់ទំនងវៀតណាម-ចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការឯកទេសក្នុងវិស័យនីមួយៗ ដោយហេតុនេះពង្រឹងទំនុកចិត្តនយោបាយ និងរួមចំណែកប្រកបដោយការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរបានឯកភាពគ្នាលើនិន្នាការអភិវឌ្ឍន៍វិជ្ជមានតាមការតម្រង់ទិស "ប្រាំមួយជាង" ក្នុងទំនាក់ទំនងវៀតណាម-ចិននាពេលថ្មីៗនេះ។ ដោយចែករំលែកទស្សនៈលើការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញនៅក្នុងពិភពលោក និងតំបន់នាពេលថ្មីៗនេះ ភាគីទាំងពីរបានឯកភាពគ្នាថា ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការពង្រឹងទំនុកចិត្តនយោបាយ ការសម្របសម្រួលយ៉ាងទូលំទូលាយរវាងការអភិវឌ្ឍ និងសន្តិសុខ ការប្រកាន់ខ្ជាប់នូវមាគ៌ាសង្គមនិយម និងការធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រឈមរួមចំពោះសន្តិសុខ និងការអភិវឌ្ឍ ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ កំពុងតែក្លាយជារឿងបន្ទាន់កាន់តែខ្លាំងឡើង។

បណ្តារដ្ឋមន្ត្រីនៃប្រទេសវៀតណាមបានស្នើឱ្យក្រសួងការបរទេស ការពារជាតិ នគរបាលនៃប្រទេសទាំងពីរចូលរួមចំណែកក្នុងការពង្រឹងទំនុកចិត្តនយោបាយ ដោយដើរតួនាទីនាំមុខគេក្នុងការផ្សព្វផ្សាយ អនុវត្តការយល់ដឹងរួមកម្រិតខ្ពស់ អនុវត្តល្អសកម្មភាពជួបប្រាស្រ័យគម្រិតខ្ពស់រវាងបក្សទាំងពីរ លើកកម្ពស់យន្តការសហប្រតិបត្តិការ និងពង្រឹងកិច្ចសហប្រតិបត្តិការឯកទេស និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងវិទ្យាសាស្ត្របច្ចេកវិទ្យា។ បណ្តារដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការការពារព្រំដែន ការគ្រប់គ្រងព្រំដែន អន្តោប្រវេសន៍ និងការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ បង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍លើការធានាសន្តិសុខរបប និងសន្តិសុខជាតិកម្រិតម៉ាក្រូ ដូចជាសន្តិសុខថាមពល សន្តិសុខបរិស្ថាន សន្តិសុខព័ត៌មាន និងសន្តិសុខទិន្នន័យ និងសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការរុករក និងជួយសង្គ្រោះអន្តរជាតិ និងសកម្មភាពមនុស្សធម៌ ក៏ដូចជាវេទិកា និងសកម្មភាពសហប្រតិបត្តិការក្នុងតំបន់ជាមួយតួនាទីជាមជ្ឈភាពរបស់អាស៊ាន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

ដោយវាយតំលៃខ្ពស់ចំពោះសំណើពីភាគីវៀតណាម បណ្តារដ្ឋមន្ត្រីនៃប្រទេសចិនបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តការយល់ដឹងរួមកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព រក្សាការផ្លាស់ប្តូរជាប្រចាំរវាងស្ថាប័ននានានៃលើស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ ក៏ដូចជាស្ថានភាពអន្តរជាតិ និងតំបន់ ធានាការថែរក្សាសន្តិសុខនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ការអនុវត្តច្បាប់ ការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបច្ចេកវិទ្យាខ្ពស់ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ សម្របសម្រួលយ៉ាងទូលំទូលាយរវាងសន្តិសុខ និងការអភិវឌ្ឍ លើកកម្ពស់បុព្វហេតុសង្គមនិយមក្រោមការដឹកនាំរបស់បក្ស ពង្រឹងការសម្របសម្រួលពហុភាគី និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។

រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយឲ្យបានសមស្រប ការគ្រប់គ្រង និងដោះស្រាយបញ្ហាសមុទ្រឲ្យបានល្អប្រសើរ ស្របតាមទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ ដោយបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងតំបន់៕

បកប្រែដោយ Duy Hoan