នៅថ្ងៃទី ២៧-២៨ ខែមីនា លោកអគ្គកុងស៊ុល Dinh Hoang Linh និងគណៈប្រតិភូ នៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តខនកែន បានទៅទស្សនកិច្ចការងារនៅក្នុងខេត្តមួយចំនួននៅភាគឦសានប្រទេសថៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមមូលដ្ឋាន និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកអគ្គកុងស៊ុល Dinh Hoang Linh (ស្លៀកអាវខ្មៅ ឈរនៅកណ្តាល)  ក្នុងអំឡុងពេលទស្សនកិច្ចការងារទៅកាន់ភាគឦសានប្រទេសថៃ

ក្នុងអំឡុងពេលជួបប្រជុំធ្វើការជាមួយខេត្តកាឡាស៊ីន លោកអគ្គកុងស៊ុល Dinh Hoang Linh បានថ្លែងអំណរគុណ លោក Suwan Khemthanaphet អភិបាលខេត្ត ដោយបានស្វាគមន៍យ៉ាងកក់ក្តៅ បង្ហាញសុច្ឆន្ទៈសហប្រតិបត្តិការជាមួយវៀតណាម។ លោកអគ្គកុងស៊ុលបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាដើរតួនាទីសំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងថៃ ជាពិសេសនៅពេលដែលប្រទេសទាំងពីរកំពុងរៀបចំប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៦-២០២៦)។

leftcenterrightdel
លោកអគ្គកុងស៊ុល Dinh Hoang Linh បានប្រគល់សៀវភៅ "លោកប្រធានហូជីមិញនៅប្រទេសថៃ" ជូនលោក Suwan Khemthanaphet ខេត្តកាឡាស៊ីន

លោកអគ្គកុងស៊ុល ក៏បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធខេត្ត​កាឡាស៊ីនចំពោះសហគមន៍វៀតណាមនៅក្នុងតំបន់ ដោយជួយពួកគេឱ្យរក្សាស្ថិរភាពជីភាពរស់នៅ និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុក។ សហគមន៍អណិកជនវៀតណាមនៅតែបន្តដើរតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកអគ្គកុងស៊ុល Dinh Hoang Linh ប្រគល់សៀវភៅ "លោកប្រធានហូជីមិញនៅប្រទេសថៃ" និងសៀវភៅរៀនភាសាវៀតណាមជូនសមាគមជនជាតិថៃដើមកំណើតវៀតណាមនៅខេត្តកាឡាស៊ីន

អបអរសាទរលោកអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តខនកែន ក្នុងខួបលើកទី ៣០ នៃទិវាបង្កើតស្ថានអគ្គកុងស៊ុលនេះ (១៩៩៦-២០២៦) លោក Suwan Khemthanaphet អភិបាលខេត្ត  បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ស្ថាប័នតំណាងវៀតណាមក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ជាពិសេសជាមួយតំបន់ដែលមានភាពស្រដៀងគ្នាជាច្រើនដូចជា Da Nang, Hue, Ha Tinh, Nghe An និង Quang Tri ។ នាពេលខាងមុខ ខេត្តកាឡាស៊ីននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យសក្តានុពលដូចជា ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ ការអប់រំ និងការផ្លាស់ប្ដូរវប្បធម៌។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកអគ្គកុងស៊ុល Dinh Hoang Linh ក៏បានជម្រាបជូនពីផែនការសហការជាមួយសាកលវិទ្យាល័យខនកែន ដើម្បីបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវៀតណាម មានលក្ខណៈតំបន់ ហើយបានស្នើឲ្យមានការគាំទ្រពីភាគីថៃសម្រាប់អណិកជនវៀតណាម ក្នុងរៀនភាសាវៀតណាម និងរក្សាអត្តសញ្ញាណវប្បធម៌។

បកប្រែដោយ Duy Hoan