លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទទួលជួបគណៈប្រតិភូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ
កប.អនឡាញ - រាល់ការវាយតម្លៃ និងអនុសាសន៍របស់ IMF បានផ្តល់នូវចំណុចយោងសំខាន់ៗ ដែលរួមចំណែកដល់ការគាំទ្រដល់ប្រទេសវៀតណាមក្នុងការបង្កើត និងអនុវត្តគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធប្រកបដោយភាពសកម្ម និងបត់បែន។
នៅរសៀលថ្ងៃទី ២៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបគណៈប្រតិភូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Martin Sommer ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបលោក Martin Sommer ប្រធានក្រុមបេសកកម្មត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ចរបស់ IMF |
លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូ IMF អំពីស្ថានភាពអភិវឌ្ឍន៍របស់វៀតណាម និងទិសដៅនាពេលអនាគត ដោយសង្កត់ធ្ងន់ថា វៀតណាមបានដាក់ទិសដៅកំណើន មិនត្រឹមតែតាមរយៈវិធានការជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្អែកលើមូលដ្ឋានប្រកបដោយចីរភាពផងដែរ ដែលរួមបញ្ចូលកត្តាដូចជា កំណែទម្រង់ស្ថាប័ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង ផលិតភាពការងារ និងការប្រកួតប្រជែង...
ដោយវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងជាក់ស្តែងរបស់ IMF ជាមួយវៀតណាមកន្លងមក លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការវាយតម្លៃ និងអនុសាសន៍របស់ IMF បានផ្តល់នូវចំណុចយោងសំខាន់ៗ ដែលរួមចំណែកដល់ការគាំទ្រវៀតណាមក្នុងការបង្កើត និងអនុវត្តគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធប្រកបដោយភាពសកម្ម និងបត់បែន ដោយហេតុនេះរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលើកកម្ពស់កំណើន។
ចំណែក លោក Martin Sommer បានវាយតំលៃខ្ពស់ចំពោះផែនការគោលនយោបាយ និងការគ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក្នុងការប្រឈមមុខនឹងការផ្លាស់ប្តូរសកល ដោយបញ្ជាក់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រើប្រាស់ជំនួយររបស់ IMF យ៉ាងមានប្រសិទ្ធភាពបំផុត ជាពិសេសអនុសាសន៍គោលនយោបាយ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់វៀតណាម។
បកប្រែដោយ Duy Hoan