ដោយបន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នៅថ្ងៃទី ២៥ ខែមីនា (ម៉ោងនៅញូវយ៉ក) លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានជួបជាមួយថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុ និងមូលនិធិវិនិយោគឈានមុខគេអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី ដើម្បីណែនាំអំពី​មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅក្នុងប្រទេសវៀតណាម ហើយ​និង​​លើកទឹកចិត្តដល់ការវិនិយោគ ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh ជួបជាមួយលោក Jonathan Krane ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន KraneShares

ថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុឈានមុខគេរបស់សហរដ្ឋអាមេរិក និងមូលនិធិវិនិយោគបានបង្ហាញពីការត្រៀមខ្លួនជាស្រចក្នុងការស្វែងយល់បន្ថែម និងចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយជាមួយអាជ្ញាធរវៀតណាមលើការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងក៏បានបង្ហាញពីបំណងចង់ស្វែងរកកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគនៅក្នុងប្រទេសវៀតណាមផងដែរ។

លោក Jonathan Krane ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន KraneShares បានលើកឡើងគំនិតនៃការរៀបចំព្រឹត្តិការណ៍អន្តរជាតិដូចជា "ទិវាវៀតណាម" នៅផ្សារហ៊ុនញូវយ៉ក ដើម្បីលើកកម្ពស់សក្តានុពលនៃទីផ្សារហិរញ្ញវត្ថុរបស់វៀតណាម។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh ទទួលជួបលោក José Fernández da Ponte ប្រធានមូលនិធិអភិវឌ្ឍន៍ Stellar

ទន្ទឹមនឹងនេះ លោក José Fernández da Ponte បានសម្តែងបំណងចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យទូទាត់ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ហើយត្រៀមខ្លួនចូលរួម និងសហការនៅក្នុងសន្និសីទ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុសំខាន់ៗដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាមនាពេលខាងមុខនេះ។

ចំណែក Richard Sobel ប្រធានមូលនិធិវិនិយោគ Polymorphic Capital បានវាយតម្លៃថា ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម គឺជាទិសដៅត្រឹមត្រូវ ពីព្រោះវៀតណាមមានសក្តានុពលយ៉ាងខ្លាំងទាក់ទងនឹងធនធានមនុស្ស ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ និងការតភ្ជាប់តំបន់របស់ខ្លួន។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ តំណាងមកពីមូលនិធិ Polymorphic បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការគាំទ្រការតភ្ជាប់ និងណែនាំសក្តានុពលវិនិយោគនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាមជាមួយបណ្តាញមូលនិធិវិនិយោគសកល។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh ទទួលជួបលោក Richard Sobel ប្រធានមូលនិធិវិនិយោគ Polymorphic Capital

ដោយវាយតំលៃខ្ពស់ចំពោះអនុសាសន៍ និងសំណើសហប្រតិបត្តិការពោលខាង​លើ លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងតែងតែរួមដំណើរ និងស្តាប់មតិពីអ្នកវិនិយោគ។ ដោយសារបច្ចេកវិទ្យាហិរញ្ញវត្ថុនៅតែមានភាព​​ថ្មីៗសម្រាប់ពិភពលោក និងសម្រាប់ប្រទេសវៀតណាមនោះ​ បានជា​ ការគាំទ្​រពីស្ថាប័នហិរញ្ញវត្ថុ និងមូលនិធិវិនិយោគ នឹងរួមចំណែកដល់ការកែលម្អបន្ថែមទៀតនូវគោលនយោបាយដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងរបស់ប្រទេសវៀតណាម។

បកប្រែដោយ Duy Hoan