លោករដ្ឋមន្ត្រី Le Hoai Trung បានសម្តែងការរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំ និងទំនុកចិត្តនយោបាយកាន់តែខ្លាំងឡើងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងជប៉ុន។ លោកបានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យកាន់តែខ្លាំងឡើងរវាងខេត្ត Okayama និងវៀតណាម តាមរយៈការវិនិយោគរបស់អង្គភាពអាជីវកម្មខេត្ត Okayama នៅក្នុងប្រទេសវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ និងបានស្នើឱ្យខេត្ត Okayama បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាមក្នុងវិស័យដូចជាការវិនិយោគ និងបច្ចេកវិទ្យាខ្ពស់។
លោកអភិបាល Ibaragi Ryuta បានសម្តែងការយល់ស្របជាមួយនឹងមតិយោបល់របស់លោករដ្ឋមន្ត្រី Le Hoai Trung។ លោកបានបញ្ជាក់ពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាមបន្ថែមទៀត និងបានសង្កត់ធ្ងន់លើបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស ការជំរុញការវិនិយោគ និងស្វែងរកការបង្កើតផ្លូវហោះហើរត្រង់ពី Okayama ទៅកាន់ប្រទេសវៀតណាម។ ខេត្ត Okayama បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការទទួលកម្មករវៀតណាមបន្ថែមទៀតមកធ្វើការនៅក្នុងអង្គភាពអាជីវកម្មនានារបស់ខេត្ត នាពេលខាងមុខ។
បកប្រែដោយ Thanh Cong
Type the code from the image