leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Hong Hai អគ្គនិពន្ធនាយករងកាសែតកងទ័ពប្រជាជន ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VIET TRUNG

leftcenterrightdel
លោកវរនាវីទោ Park Jeong Hwan ប្រធានក្រុមអនុព័ន្ធយោធានៃបណ្តាប្រទេស និងជាអនុព័ន្ធយោធាកូរ៉េខាងត្បូងប្រចាំនៅវៀតណាម។ រូបថត៖ VIET TRUNG

គណៈប្រតិភូកាសែតកងទ័ពប្រជាជនវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Hong Hai អគ្គនិពន្ធនាយករង ហើយក៏មានការចូលរួមពីមេបញ្ជាការ និងកម្មាភិបាលនៃស្ថាប័នពាក់ព័ន្ធផងដែរ។ នៅខាងក្រុមអនុព័ន្ធយោធាមាន លោកវរនាវីទោ Park Jeong Hwan ប្រធានក្រុមអនុព័ន្ធយោធានៃបណ្តាប្រទេស និងជាអនុព័ន្ធយោធាកូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម និងលោកស្រីវរសេនីយ៍ត្រី Nora Oroszki អនុព័ន្ធយោធាហុងគ្រីប្រចាំប្រទេសវៀតណាម។

leftcenterrightdel
លោកស្រីវរសេនីយ៍ត្រី Nora Oroszki (ឆ្វេង) អនុព័ន្ធយោធាហុងគ្រីប្រចាំប្រទេសវៀតណាម រូបថត៖ VIET TRUNG

នៅក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក Nguyen Hong Hai បានជម្រាបជូនអំពីមុខងារ ភារកិច្ច  របស់កាសែតកងទ័ពប្រជាជន។ ក្នុងនាមជាស្ថាប័នរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស និងជាទីភ្នាក់ងារសារព័ត៌មានសំខាន់ៗមួយក្នុងចំណោមទីភ្នាក់ងារសារព័ត៌មានសំខាន់ចំនួនប្រាំមួយរបស់វៀតណាម ហើយត្រូវបានបង្កើតឡើងជាង ៧៥ ឆ្នាំមកហើយ កាសែតកងទ័ពប្រជាជនបានផ្សាភ្ជាប់​យ៉ាងជិតស្និទ្ធជាមួយនឹងការបង្កើត ការអភិវឌ្ឍ និងភាពចាស់ទុំរបស់កងទ័ពប្រជាជនវៀតណាម។ កាសែតបាន​ផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយលើគ្រប់ទិដ្ឋភាពនៃជីវិតសេដ្ឋកិច្ច នយោបាយ និងសង្គមក្នុងស្រុក និងអន្តរជាតិ។ កាសែតក៏កំពុងលើកកម្ពស់ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយទីភ្នាក់ងារសារព័ត៌មាននៅក្នុងប្រទេសដទៃទៀត រួមទាំង AP របស់សហរដ្ឋអាមេរិក និងបាន​ផ្លាស់ប្តូរជំនាញវិជ្ជាជីវៈជាមួយទីភ្នាក់ងារសារព័ត៌មាននៅក្នុងប្រទេសមួយចំនួន ដោយហេតុនេះបង្កើនប្រសិទ្ធភាព និងគុណភាពនៃការផ្សព្វផ្សាយព័ត៌មាន។ កាសែតកងទ័ពប្រជាជនបច្ចុប្បន្ននេះក្រៅពីកាសែតជាភាសាវៀតណាម ក៏មានកាសែតជាភាសាអង់គ្លេស ចិន ឡាវ ខ្មែរ និងរុស្ស៊ីផងដែរ។ ប្រកានេះនឹងជាមូលដ្ឋានសម្រាប់កាសែត និងក្រុមអនុព័ន្ធយោធានៃបណ្តាប្រទេសប្រចាំនៅវៀតណាមអាចពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសមស្រប។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ដោយវាយតំលៃខ្ពស់ចំពោះខ្លឹមសារ និងតម្លៃនៃព័ត៌មាននៅក្នុងកាសែតកងទ័ពប្រជាជន លោកវរនាវីទោ Park Jeong Hwan ថ្លែងថា លោកតែងតែតាមដានព័ត៌មានអំពីនយោបាយ ការទូត កិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ ដែលបានបោះពុម្ពផ្សាយនៅក្នុងកាសែត។ លោកវរនាវីទោ Park Jeong Hwan បានសម្តែងបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រុមអនុព័ន្ធយោធា និងកាសែតកងទ័ពប្រជាជន នាពេលខាងមុខ។ លោកវរនាវីទោ Park Jeong Hwan ស្នើឱ្យកាសែតបន្តផ្សព្វផ្សាយសកម្មភាពរបស់ក្រុមអនុព័ន្ធយោធានៅវៀតណាម បោះពុម្ពផ្សាយអត្ថបទរបស់អនុព័ន្ធយោធានៃបណ្តាប្រទេសប្រទេសលើវិស័យសហប្រតិបត្តិការការពារជាតិ និងស្នើឱ្យភាគីទាំងពីរមានសកម្មភាពប្រកួតកីឡានាពេលខាងមុខនេះ...

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Hong Hai ប្រគល់អំណោយជូនលោកវរនាវីទោ Park Jeong Hwan។ រូបថត៖ VIET TRUNG

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Hong Hai ប្រគល់អំណោយជូនលោកស្រីវរសេនីយ៍ត្រី Nora Oroszki។ រូបថត៖ VIET TRUNG

លោកវរសេនីយ៍ឯក Nguyen Hong Hai បានសម្តែងជំនឿថា កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរគំនិត និងលើកឡើងខ្លឹមសារសហប្រតិបត្តិការជាក់ស្តែងមួយចំនួន។ ដោយទទួលយក​សំណើសហប្រតិបត្តិការពីប្រធានក្រុមអនុព័ន្ធយោធា លោកវរសេនីយ៍ឯក Nguyen Hong Hai បានសង្កត់ធ្ងន់ថា ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ និងគោលនយោបាយធ្វើសមាហរណកម្មអន្តរជាតិស្តីពីការពារជាតិរបស់កងទ័ពប្រជាជនវៀតណាម កាសែតកងទ័ពប្រជាជនគឺជាបណ្តាញព័ត៌មានដ៏មានប្រសិទ្ធភាព អាចទុកចិត្តបាន លើគោលនយោបាយការបរទេសរបស់វៀតណាម និងកិច្ចសហប្រតិបត្តិការយោធា-ការពារជាតិរវាងវៀតណាម និងប្រទេសដទៃទៀត។ កាសែតកងទ័ពប្រជាជនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកអត្ថបទពីសហការី និងបោះពុម្ពផ្សាយអត្ថបទដែលមានគុណភាពខ្ពស់ ដែលស្របនឹងគោលបំណង និងគោលការណ៍របស់កាសែតកងទ័ពប្រជាជន និងគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស រដ្ឋ និងច្បាប់វៀតណាម។

leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍។ រូបថត៖ VIET TRUNG

លោកវរសេនីយ៍ឯក Nguyen Hong Hai បានបញ្ជាក់ថា អនុព័ន្ធយោធា​ម្នាក់ៗនៅវៀតណាម អាចក្លាយជាសហការីរបស់កាសែត ដោយផ្តល់ព័ត៌មានមានប្រយោជន៍ មិនត្រឹមតែលើកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងប្រទេសដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យដែលមិត្តអ្នកអានចាប់អារម្មណ៍ដូចជា វប្បធម៌ កីឡា និងទេសចរណ៍… លោកវរសេនីយ៍ឯក Nguyen Hong Hai ក៏បានស្វាគមន៍ចំពោះគំនិតនៃការរៀបចំសកម្មភាពប្រកួតកីឡារវាងក្រុមអនុព័ន្ធយោធា និងកាសែតកងទ័ពប្រជាជន ហើយ​សង្ឃឹមថាភាគីទាំងពីរនឹងរៀបចំសកម្មភាពប្រកួតកីឡាក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងភាគីទាំងពីរ៕

បកប្រែដោយ Duy Hoan