កិច្ចប្រជុំរវាងប៉ុស្តិ៍ការពារព្រំដែនចំនួន ៨ នៃខេត្ត Tuyen Quang និងស្ថានីយ៍ជួបជុំ សន្ទនាការពារព្រំដែន Funing (ប្រទេសចិន)
កប.អនឡាញ - នៅថ្ងៃទី ២៦ ខែមីនា កិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ រវាងប៉ុស្តិ៍ការពារព្រំដែនភាគខាងជើងចំនួន ៨ គឺ Tung Vai, Nghia Thuan, Bach Dich, Pho Bang, Lung Cu, Dong Van, ច្រកព្រំដែន Sam Pun និង Son Vi នៃកងទ័ពការពារព្រំដែនខេត្ត Tuyen Quang និងស្ថានីយ៍ជួបជុំ សន្ទនាការពារព្រំដែន Funing (ប្រទេសចិន) ត្រូវបានធ្វើឡើងនៅឃុំ Dong Van ខេត្ត Tuyen Quang វៀតណាម។
នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ កងកម្លាំងគ្រប់គ្រងព្រំដែននៃភាគីទាំងពីរ អនុវត្តបានល្អនូវការគ្រប់គ្រងព្រំដែន ដោយរក្សា និងអនុវត្តយ៉ាងតឹងរ៉ឹងនូវឯកសារច្បាប់ចំនួនបីស្តីពីព្រំដែនគោកវៀតណាម-ចិន ឯកសារពាក់ព័ន្ធ និងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយថ្នាក់ដឹកនាំខាងលើ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានយោសនា និងអប់រំយ៉ាងសកម្មអំពីច្បាប់ លើកកម្ពស់ការយល់ដឹង និងការគោរពច្បាប់សម្រាប់ប្រជាជននៅតាមព្រំដែននៃភាគីទាំងពីរ។
    |
 |
|
គណៈប្រតិភូកងទ័ពការពារព្រំដែនខេត្ត Tuyen Quang (ប្រទេសវៀតណាម) ជូនអំណោយដល់គណៈប្រតិភូស្ថានីយ៍ជួបជុំ សន្ទនាការពារព្រំដែន Funing (ប្រទេសចិន) |
ព្រមទាំង ភាគីទាំងពីរសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ហើយរកឃើញ រាយការណ៍ និងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ និងគ្រប់គ្រងភ្លើងឆេះព្រៃតាមតំបន់ព្រំដែន រួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព បង្កើតបរិយាកាសអំណោយផលសម្រាប់ប្រជាជនក្នុងការធ្វើអាជីវកម្ម អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅក្នុងតំបន់ព្រំដែន។
នាពេលខាងមុខ ភាគីទាំងពីរនឹងអនុវត្តការគ្រប់គ្រង និងការការពារព្រំដែនយ៉ាងតឹងរ៉ឹង ពង្រឹងកាយាមរល្បាត និងការគ្រប់គ្រងព្រំដែន ជាមួយនឹងការអប់រំផ្នែកច្បាប់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការគោរពច្បាប់សម្រាប់ប្រជាជននៃភាគីទាំងពីរ។ ភាគីទាំងពីរបន្តផ្លាស់ប្តូរព័ត៌មានយ៉ាងសកម្ម អំពីសកម្មភាពនៃឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស និងអន្តោប្រវេសន៍ខុសច្បាប់ ហើយពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងភាគីទាំងពីរ ដោយរួមចំណែកដល់ការកសាងព្រំដែនវៀតណាម-ចិន ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕
បកប្រែដោយ Thuy Anh