លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសាងសង់ឃ្លាំងទុកបម្រុងប្រេងឥន្ធនៈជាយុទ្ធសាស្ត្រនៅ Nghi Son ត្រូវតែអនុវត្តឈរលើស្មារតីបន្ទាន់។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ VOV)

ក្នុងជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ក្រុមហ៊ុនចម្រាញ់ប្រេងនិងប្រេងឥន្ធនៈ Nghi Son ដែលបានធានាប្រេងឆៅគ្រប់គ្រាន់ ដើម្បីធានាបាននូវប្រតិបត្តិការជាបន្តបន្ទាប់រហូតដល់ចុងខែឧសភា ឆ្នាំ ២០២៦ ក្នុងសមត្ថភាពល្អបំផុត។ នៅចំពោះមុខស្ថានភាពទីផ្សារកាន់តែលំបាកទាក់ទងនឹងការផ្គត់ផ្គង់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនចម្រាញ់ប្រេង និងប្រេងឥន្ធនៈ Nghi Son ធានាការផ្គត់ផ្គង់ចំនួន៤០% ប្រេងឥន្ធនៈក្នុងស្រុក ដោយផ្តល់អាទិភាពដល់ប្រេងកាតឯកទេស (Jet A1) សម្រាប់យន្តហោះ។

លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា កំពុងមានកិច្ចខិតខំប្រឹងប្រែង ដើម្បីជំនះការលំបាក ក្នុងការដឹកជញ្ជូនប្រេងមកកាន់វៀតណាម តាមរយៈច្រកសមុទ្រហ័រមូស។ ដោយឈរលើស្មារតីនៃអធិបតេយ្យភាពរបស់វៀតណាម និងបញ្ហាមនុស្សធម៌លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនចម្រាញ់ប្រេងនិងប្រេងឥន្ធនៈ Nghi Son ធានាប្រភពប្រេងសម្រាប់ប្រតិបត្តិការរបស់រោងចក្រ ក្នុងនោះមានប្រភពប្រេងពីសហព័ន្ធរុស្ស៊ី ដើម្បីជំនះដំណាក់កាលដ៏លំបាកនិងវិបត្តិ ព្រមទាំងធានាសន្តិសុខថាមពលសម្រាប់វៀតណាម៕

តាម vovworld.vn