ទីក្រុងហូជីមិញស្ថិតក្នុងចំណាត់ថ្នាក់មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលដែលមានសក្តានុពលទាំង ១៥
កប.អនឡាញ - មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់ទីក្រុងហូជីមិញបន្តមានការកើនឡើង ១១ ចំណាត់ថ្នាក់ នៅក្នុងតារាងចំណាត់ថ្នាក់សកល ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងបណ្ដាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។
យោងតាមចំណាត់ថ្នាក់ Global Financial Centres Index 2026 (GFCI ៣៩) ដែលចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា ទីក្រុងហូជីមិញ (ប្រទេសវៀតណាម) ជាប់ចំណាត់ថ្នាក់លេខ ៨៤ ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលចំនួន ១២០ ដែលជាការកើនឡើង ១១ ចំណាត់ថ្នាក់ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
    |
 |
|
ទីក្រុងហូជីមិញស្ថិតក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលដែលមានសក្តានុពលទាំង ១៥ (រូបថត៖ vnanet.vn) |
នេះគឺជាការកើនឡើងខ្លាំងក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុទំហំមធ្យម។ ឥឡូវនេះ នៅអាស៊ីអាគ្នេយ៍ ទីក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីសិង្ហបុរី និងកូឡាឡាំពួរ (ម៉ាឡេស៊ី)។ នេះបង្ហាញពីតួនាទីកាន់តែសំខាន់របស់ទីក្រុងហូជីមិញនៅក្នុងបណ្តាញហិរញ្ញវត្ថុក្នុងតំបន់។
នៅក្នុងចំណាត់ថ្នាក់ និងការវាយតម្លៃ FinTech ទីក្រុងហូជីមិញក៏បានកត់ត្រាការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដោយកើនឡើង ៧ ចំណាត់ថ្នាក់ ដោយឡើងចំណាត់ថ្នាក់លេខ ៨៣ នៅក្នុងការវាយតម្លៃលើកនេះ៕
បកប្រែដោយ Thanh Cong