យុវជនវៀតណាមនៅតំបន់ Kansai៖ ភ្ជាប់សហគមន៍ ផ្សព្វផ្សាយអត្តសញ្ញាណជាតិ
កប.អនឡាញ - នាថ្ងៃទី២៨ ខែមីនា នៅទីស្នាក់ការនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Osaka (ប្រទេសជប៉ុន) សមាគមវៀតណាមនៅតំបន់ Kansai បានសហការរៀបចំកម្មវិធីរំលឹកខួបលើកទី៩៥ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (ថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៣១ – ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦) ក្រោមប្រធានបទ "យុវជនថ្ងៃនេះ - បេសកកម្មថ្ងៃស្អែក"។
ថ្លែងនៅក្នុងកម្មវិធី លោក Ngo Trinh Ha អគ្គកុងស៊ុល បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់យុវជនវៀតណាមនៅបរទេសក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ព្រមទាំជាកម្លាំងឈានទៅមុខក្នុងការរៀនសូត្រ ការស្រាវជ្រាវ និងការធ្វើសមាហរណកម្មអន្តរជាតិផងដែរ។ ស្ថានអគ្គកុងស៊ុលបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមនានាក្នុងការរៀបចំសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកដល់ការតភ្ជាប់សហគមន៍ និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់វៀតណាម។
    |
 |
|
ប្រតិភូចូលរួមពិធី (រូបថត៖ vovworld.vn) |
តាងនាមគណៈកម្មាធិការយុវជននៃសមាគម លោក Nguyen Le Huy បានចែករំលែកគំនិតអំពីការទទួលខុសត្រូវរបស់យុវជនជំនាន់ក្រោយក្នុងការអភិរក្សភាសាវៀតណាម ការជម្រុញសកម្មភាពច្នៃប្រឌិត ស្រាវជ្រាវ និងបង្កើនការផ្លាស់ប្តូរវប្បធម៌វៀតណាម-ជប៉ុន។ ការចែករំលែកទាំងនេះបានបង្ហាញពីស្មារតីសកម្មនៃការធ្វើសមាហរណកម្ម បំណងប្រាថ្នាចង់ចូលរួមចំណែក និងផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមទៅកាន់ពិភពលោក។
កម្មវិធីនេះក៏ជាវេទិកាសម្រាប់សមាគម និងអង្គការយុវជនផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសកម្មភាពសហគមន៍ ជួយគាំទ្រយុវជនក្នុងការលើកកម្ពស់តួនាទីជា "ឯកអគ្គរដ្ឋទូតវប្បធម៌" ក្នុងបរិបទនៃសកលភាវូបនីយកម្ម។
កម្មវិធីបានបញ្ចប់ក្នុងបរិយាកាសកក់ក្តៅ សាមគ្កីភាព ដែលបញ្ជាក់ពីតួនាទីរបស់យុវជនវៀតណាមនៅតំបន់ Kansai ក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ ជម្រុញការធ្វើសមាហរណកម្មអន្តរជាតិ និងរួមចំណែកវិជ្ជមានដល់ការអភិវឌ្ឍសហគមន៍វៀតណាមនៅបរទេស ក៏ដូចជានៅក្នុងស្រុកកំណើត៕
បកប្រែដោយ Thuy Anh