ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន សហការជាមួយអង្គការយូនីសេហ្វ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សង្គម និងជំរុញសកម្មភាពជាក់ស្តែងក្នុងការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព អភិវឌ្ឍប្រព័ន្ធត្រួតពិនិត្យ និងព្យាករណ៍ឧតុនិយម និងជលសាស្ត្រ ជំរុញការធ្វើបរិវត្តកម្មថាមពល និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព គ្រប់គ្រងការបំពុលខ្យល់ និងការពារបរិស្ថានរស់នៅសម្រាប់មនុស្ស និងជំនាន់ក្រោយ។
មានប្រសាសន៍នៅក្នុងពិធី ថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម និងបរិស្ថាន បានអំពាវនាវដល់គ្រប់កម្រិត វិស័យ មូលដ្ឋាន អាជីវកម្ម និងប្រជាជនទាំងមូល ឱ្យជំរុញដំណោះស្រាយសម្រាប់ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការសន្សំសំចៃថាមពល ការកាត់បន្ថយការបំភាយឧស្ម័ន និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ ទន្ទឹមនឹងនោះ បង្កើនសមត្ថភាពត្រួតពិនិត្យ និងព្យាករណ៍ ដែលអាចឱ្យមានការឆ្លើយតបជាមុនចំពោះគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ នៅក្នុងឱកាសនេះ កម្មវិធី "កុមារ និងយុវជនធ្វើសកម្មភាពដើម្បីខ្យល់អាកាសបរិសុទ្ធ និងអនាគតប្រកបដោយចីរភាព" ត្រូវបានចាប់ផ្តើមឡើង ដែលរួមចំណែកលើកកម្ពស់តួនាទីរបស់យុវជនជំនាន់ក្រោយក្នុងការការពារបរិស្ថាន ផ្សព្វផ្សាយរបៀបរស់នៅបៃតង និងឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព៕
បកប្រែដោយ Huyen Trang
Type the code from the image