ចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសឡាវ លោកស្រី Nguyen Thi Thu Huyen នាយខុទ្ទកាល័យសមាគមវៀតណាមនៅទីក្រុងវៀងចន្ទន៍ឲ្យដឹងថា សហគមន៍វៀតណាមនៅទីក្រុងវៀងចន្ទន៍តែងតែតាមដានការអភិវឌ្ឍនៃមាតុភូមិ  ហើយមានអារម្មណ៍សប្បាយរីករាយដែលឃើញថា វៀតណាមកាន់តែរីកចម្រើន ហើយជីវិតរបស់ប្រជាជនកាន់តែល្អប្រសើរ។ 

យោងតាមលោកស្រី Nguyen Thi Thu Huyen បន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសកំពុងផ្លាស់ប្តូរ និងឈានចូលដល់យុគសម័យថ្មីមួយ - យុគសម័យនៃការអភិវឌ្ឍដ៏រុងរឿង។

leftcenterrightdel
លោកស្រី  Nguyen Thi Thu Huyen នាយខុទ្ទកាល័យសមាគមវៀតណាមនៅទីក្រុងវៀងចន្ទន៍ ផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅឡាវ (រូបថត៖ vnanet.vn)

យោងតាមលោកស្រីនាយខុទ្ទកាល័យសមាគមវៀតណាមនៅទីក្រុងវៀងចន្ទន៍ឲ្យដឹងថា ក្នុងដំណាក់កាលអភិវឌ្ឍថ្មីនៃប្រទេសជាតិ សមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្កើនការទទួលខុសត្រូវចំពោះម្ចាស់ឆ្នោត និងប្រជាជន។ ទន្ទឹមនឹងនោះ សមាជិកត្រូវមានសមត្ថភាព   និងចក្ខុវិស័យដើម្បីចូលរួម​ក្នុងការតាក់តែងគោលនយោបាយដែលស្របនឹងតម្រូវការនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

សមាជិកក៏ត្រូវទទួលយកមតិយោបល់របស់ម្ចាស់ឆ្នោត និងការឆ្លុះបញ្ចាំងទាន់ពេលពីរាល់បញ្ហានៃជីវិតសង្គមក្នុងដំណើរការនៃការកសាងច្បាប់ និងការត្រួតពិនិត្យ។ លើសពីនេះ នៅក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ចាំបាច់ត្រូវបន្តកែលម្អគោលនយោបាយចំពោះសហគមន៍វៀតណាមនៅឯបរទេស ដោយបង្កើតលក្ខខណ្ឌសម្រាប់ជនជាតិវៀតណាមនៅបរទេសឱ្យដើរតួនាទីជាស្ពានតភ្ជាប់ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្សព្វផ្សាយរូបភាពនៃប្រទេស​ជាតិ។

យោងតាមលោកស្រី Nguyen Thi Thu Huyen ការរៀបចំការបោះឆ្នោតមុនកាលកំណត់បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាការសម្រេចចិត្តដែលស្របតាមតម្រូវការជាក់ស្តែង ដែលជួយសុក្រិត្យក្បាលម៉ាស៊ីនយ៉ាងឆាប់  ធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រទេសជាតិ ជាពិសេសនៅពេលដែលវៀតណាមកំពុងពន្លឿនកំណែទម្រង់ច្បាប់ បង្រួមក្បាសម៉ាស៊ីន និងកសាងគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។  ការសុក្រិត្យក្បាលម៉ាស៊ីនរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ក៏នឹងបង្កើតលក្ខខណ្ឌសម្រាប់អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំរបស់បក្សទៅជាគោលនយោបាយ និងច្បាប់យ៉ាងឆាប់រហ័ស ដោយហេតុនេះ ជំរុញការអភិវឌ្ឍប្រទេសជាតិយ៉ាងខ្លាំងក្លាក្នុងរយៈពេលខាងមុខ។

ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់ និងពិភពលោកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ លោកស្រី Nguyen Thi Thu Huyen បញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរសភាកាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹង ការកសាងទំនុកចិត្ត និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។ ដូច្នេះ វៀតណាមត្រូវបន្តលើកកម្ពស់តួនាទីយ៉ាងសកម្មនៅក្នុងយន្តការសភាក្នុងតំបន់ និងអន្តរជាតិ ដូចជាសហភាពអន្តរសភា (IPU) និងអន្តរសភាអាស៊ាន (AIPA) ដោយហេតុនេះរួមចំណែកដល់ការដោះស្រាយរាល់បញ្ហារួមនៃតំបន់ និងពិភពលោក រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។

លើសពីនេះ វៀតណាមត្រូវតែបន្តបង្កើនប្រសិទ្ធភាពនៃការទូតសភា ដោយតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន ដើម្បីរួមចំណែកផ្សព្វផ្សាយរូបភាពរបស់ប្រទេសវៀតណាម ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ ព្រមទាំងបង្កើតបរិយាកាសអន្តរជាតិអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Pham Diep