នៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ គណៈកម្មការរៀបចំបានឲ្យដឹងថា វេទិកានេះគ្រោងនឹងទាក់ទាញអ្នកចូលរួមចំនួន ៧០០ ទៅ ៨០០ នាក់ រួមទាំងថ្នាក់ដឹកនាំនៃសាជីវកម្មសេដ្ឋកិច្ច សហគមន៍ធុរកិច្ច និងអ្នកជំនាញ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ vneconomy.vn)

វេទិកាជាតិប្រចាំឆ្នាំស្តីពី "វប្បធម៌ជាមួយអាជីវកម្ម" ឆ្នាំ២០២៦ នឹងមានវគ្គចំនួន ២។ វគ្គទី ១ គឺ៖ "រដ្ឋាភិបាលស្ថាបនា - ការធ្វើសុក្រឹត្យស្ថាប័នសម្រាប់ស្តង់ដារអាជីវកម្មថ្មី"; វគ្គទី២៖ "សហគ្រាសធ្វើសកម្មភាព - រីកសាយភាយតម្លៃ និងលើកកម្ពស់អាជីវកម្មវៀតណាម"។ ក្នុងឱកាសនេះ គណៈកម្មការរៀបចំនឹងប្រកាសពីក្រុមតម្លៃវប្បធម៌អាជីវកម្មវៀតណាមក្នុងយុគសម័យថ្មី។

នៅក្នុងបរិបទដែលប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍថ្មី តាមការតម្រងទិសក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម តួនាទីនៃវប្បធម៌ត្រូវបានបញ្ជាក់ជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍ។ វប្បធម៌ត្រូវបានកំណត់ថាជាសសរស្តម្ភ និងជាប្រព័ន្ធសម្របសម្រួល ដែលធានានូការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕

បកប្រែដោយ Thanh Cong