កាសែតកងទ័ពប្រជាជនរៀបចំទិវាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឆ្នាំ២០២៦
កប.អនឡាញ - នៅថ្ងៃទី៥ ខែមីនា សម្ព័ន្ធយុវជន និងសមាគមនារីនៃកាសែតកងទ័ពប្រជាជន បានសហការជាមួយមជ្ឈមណ្ឌលលោហិតសាស្រ្ត និងបញ្ចូលឈាម (មន្ទីរពេទ្យយោធាលេខ ១០៣) រៀបចំទិវាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះទទួលបានការចូលរួមពីកម្មាភិបាល សមាជិកនៃសម្ព័ន្ធយុវជន និងសមាជិកជិត ៣០០ នាក់ នៃអង្គការមហាជន ស្ថាប័ន និងអង្គភាពចំនួន ២៦ រួមមាន៖ អង្គភាពចំនួន ១៩ នៃអគ្គស្នងការដ្ឋាននយោបាយ ស្ថាប័ននិងអង្គភាពចំនួន ៧ នៅក្នុងតំបន់ និងអង្គភាពចងសម្ព័ន្ធមេត្រីភាពជាមួយកាសែតកងទ័ពប្រជាជន។
នេះគឺជាសកម្មភាពជាក់ស្តែង និងមនុស្សធម៌ ដែលរួមចំណែកដល់ការធានាការផ្គត់ផ្គង់ឈាមសម្រាប់ការថែទាំ និងការព្យាបាលសម្រាប់កងទ័ព និងប្រជាជន។ ទន្ទឹមនឹងនោះ ទិវាបរិច្ចាគឈាមរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងអង្គការមហាជននៃកាសែតកងទ័ពប្រជាជន ជាមួយស្ថាប័ន និងអង្គភាពផ្សេងទៀត លើកកម្ពស់ការយល់ដឹង និងស្មារតីទទួលខុសត្រូវក្នុងការចូលរួមសកម្មភាពសហគមន៍សម្រាប់កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងសមាជិកនៃអង្គការមហាជន៕
បកប្រែដោយ Thuy Anh