វៀតណាមនឹងបង្កើតលក្ខណៈអំណោយផលសម្រាប់ក្រុមហ៊ុន Amazon ពង្រីកកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មនៅក្នុងប្រទេសវៀតណាម
កប.អនឡាញ - នាថ្ងៃទី៤ ខែមីនា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានទទួលជួបលោក Kerry Person អនុប្រធានទទួលបន្ទុកអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ ក្រុមហ៊ុន Amazon Web Services (AWS) នៃសម្ព័ន្ធក្រុមហ៊ុន Amazon។
ក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Luong Tam Quang បានសង្កត់ធ្ងន់ថា វៀតណាមគឺជាទីផ្សារមួយដែលមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង ដែលស្ថិតក្នុងក្រុមសេដ្ឋកិច្ចមានកំណើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ មានបរិយាកាសវិនិយោគអំណោយផល សមស្របសម្រាប់នឹងតម្រូវការពង្រីកការវិនិយោគ និងការធ្វើអាជីវកម្មរបស់ធុរកិច្ចបរទេស រួមទាំងធុរកិច្ចអាមេរិកផងដែរ។
    |
 |
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn) |
លោកបញ្ជាក់ថា ក្រសួងនគរបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចទាំងឡាយ រួមទាំងក្រុមហ៊ុន Amazon Corporation ក្នុងការធ្វើអាជីវកម្មនៅប្រទេសវៀតណាម ក្នុងស្មារតីគោរពច្បាប់វៀតណាម និងច្បាប់អន្តរជាតិ។
លោក Kerry Person បានកោតសរសើរចំពោះចក្ខុវិស័យរបស់វៀតណាមក្នុងការបង្កើនការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានសុវត្ថិភាព និងប្រកបដោយចីរភាព ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Amazon ក្នុងការបន្តពង្រីកសកម្មភាពវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសវៀតណាម៕
បកប្រែដោយ Thanh Cong