ផលិតផលសំខាន់ៗចំនួនបីគឺ ផ្កាស្បៃរឿង ចេក និងដំឡូងជ្វា មានចំនួនជាង ១១១.៦ លានដុល្លារអាមេរិក ដែលស្មើជិត ៤៧% នៃតម្លៃនាំចេញសរុប។ ផ្កាស្បៃរឿងនាំមុខគេជាមួយនឹង ៤៣.៦ លានដុល្លារអាមេរិក ចេក ៤២.៦ លានដុល្លារអាមេរិក និងដំឡូងជ្វា ២៥.៣ លានដុល្លារអាមេរិក។ លើសពីនេះ ផលិតផលជាច្រើនទៀតបានបន្តកើនឡើង ដូចជាត្រប់វែងឈានដល់ជិត ២០ លានដុល្លារអាមេរិក កើនឡើង ១៧.៧% ខណៈដែលស្វាយឈានដល់ ១៦.៨ លានដុល្លារអាមេរិក កើនឡើងជិត ១៣.៧%។

leftcenterrightdel
ផ្លែគូលែនវៀតណាមត្រូវបានដាក់តាំងបង្ហាញនៅផ្សារទំនើប AEON Lake Town ក្នុង Saitama (ប្រទេសជប៉ុន) (រូបថត៖ vnanet.vn)

សមាគមផ្លែឈើ និងបន្លែវៀតណាមបានបញ្ជាក់ថា ជប៉ុន ត្រូវបានស្គាល់ថា ជាទីផ្សារមានស្តង់ដារខ្ពស់សម្រាប់សុវត្ថិភាពចំណីអាហារ ប៉ុន្តែរក្សាស្ថិរភាពតម្រូវការ។ ការដែលផលិតផលទាំងបីនេះមានចំនួនជិតពាក់កណ្តាលនៃតម្លៃនាំចេញសរុបបង្ហាញថា ទីផ្សារជប៉ុនមិនត្រឹមតែប្រើប្រាស់ផ្លែឈើត្រូពិចប៉ុណ្ណោះទេ ថែមទាំងរក្សាតម្រូវការខ្លាំងសម្រាប់បន្លែ និងផ្កាស្រស់ៗទៀតផង។ នេះជាឱកាសមួយសម្រាប់អង្គភាពអាជីវកម្មវៀតណាមក្នុងការបន្តវិនិយោគលើផលិតកម្មដែលមានស្តង់ដារខ្ពស់ បង្កើនតម្លៃ និងធ្វើពិពិធកម្មផលិតផលដើម្បីរក្សាចំណែកទីផ្សាររបស់ពួកគេនៅក្នុងទីផ្សារនេះ៕

បកប្រែដោយ Huyen Trang