មានប្រសាសន៍ក្នុងកិច្ចប្រជុំបន្ទាប់ពីការត្រួតពិនិត្យ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានបញ្ជាក់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី១០ មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កងកម្លាំងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែន ដោយហេតុនេះរួមចំណែកដល់ការការពារព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ​។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang មានប្រសាសន៍ក្នុងកិច្ចប្រជុំ

ដោយកោតសរសើរចំពោះ​ស្ថាប័ន អង្គភាព និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំជំនួបប្រាស្រ័យមិត្តភាពនេះ លោកឧត្តមសេនីយ៍ឯក  Nguyen Truong Thanh បានស្នើឱ្យស្ថាប័ន អង្គភាព និងមូលដ្ឋាន បន្តសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀក្នុងការងាររៀបចំនានា ហើយនិងលើកឡើងនូវការ​លំបាក និងបញ្ហា​ឧបសគ្គ ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេស ដើម្បីដោះស្រាយទាន់ពេលវេលា...

លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang មានប្រសាសន៍ថា ការរៀបចំការពិនិត្យសុខភាព ព្យាបាលជំងឺ និង​ចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាជន មុនពេលប្រប្រឹត្តទៅជំនួបប្រាស្រ័យមិត្តភាព ត្រូវតែមានប្រសិទ្ធភាព ជាក់ស្តែង និងទាន់ពេលវេលា។ លោកក៏បានស្នើឱ្យធានាគុណភាពនៃការសាងសង់ និងការប្រើប្រាស់មណ្ឌលសុខភាពឃុំ Hai Son ប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីពិធីបើកការដ្ឋាន។

leftcenterrightdel
ត្រួតពិនិត្យទីតាំងរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី១០

ដោយប្រគល់ភារកិច្ចជាក់លាក់ដល់ភ្នាក់ងារ និងអង្គភាពនីមួយៗ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានស្នើថា ផែនការរួម និងផែនការលម្អិតសម្រាប់សកម្មភាពនីមួយៗនៅក្នុងប្រទេសវៀតណាមត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយ​ធានាបាននូវការរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ ប្រកបដោយជោគជ័យ និងសុវត្ថិភាពជាដាច់ខាត៕

បកប្រែដោយ Duy Hoan