វៀតណាមបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះដ៏ស្មុគស្មាញនៅមជ្ឈិមបូព៌ា ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន ក៏ដូចជាសន្តិភាព និងស្ថិរភាពនៃតំបន់ និងពិភពលោក។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេស)

វៀតណាមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់អតិបរមា បញ្ចប់រាល់សកម្មភាពណាដែលបង្កើនភាពតានតឹងជាបន្ទាន់ ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីគោរពយ៉ាងតឹងរ៉ឹងនូវច្បាប់អន្តរជាតិ ធម្មនុញ្ញ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់បណ្តាប្រជាជាតិ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចាសន្តិភាពដើម្បីសន្តិសុខ សុវត្ថិភាព សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក។

* ចំពោះមុខការវិវឌ្ឍថ្មីៗ ទាក់ទងនឹងស្ថានភាពនៅក្នុងតំបន់ក្រសួងការបរទេសវៀតណាម និងស្ថាប័នពាក់ព័ន្ធ បានដឹកនាំស្ថាប័នតំណាងវៀតណាមប្រចាំនៅអ៊ីរ៉ង់ និងអ៊ីស្រាអែល សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុក ស្ថាប័នតំណាងវៀតណាមនៅតំបន់ជិតខាង ស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នការទូតនៅប្រទេសសាមី ដើម្បីតាមដានស្ថានការណ៍យ៉ាងដិតដល់ និងត្រៀមរៀបចំវិធានការចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋវៀតណាម និងការិយាល័យនៃស្ថាប័នតំណាង។ យោងតាមព័ត៌មានចុងក្រោយបំផុតពីស្ថាប័នតំណាងវៀតណាមប្រចាំនៅអ៊ីស្រាអែល និងអ៊ីរ៉ង់ ពលរដ្ឋវៀតណាមនៅតំបន់ទាំងនេះ បច្ចុប្បន្ននៅតែមានសុវត្ថិភាព៕

បកប្រែដោយ Huyen Trang