វៀតណាមតែងតែបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ការរំសាយអាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ។ នេះត្រូវបានសង្កត់ធ្ងន់ដោយលោកឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានស្ថានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ ក្នុងអំឡុងពេលសម័យប្រជុំកម្រិតខ្ពស់នៃសន្និសីទស្តីពីការរំសាយអាវុធ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត  ថ្លែងនៅក្នុងសម័យប្រជុំកម្រិតខ្ពស់នៃសន្និសីទស្តីពីការរំសាយអាវុធ

នៅក្នុងសន្និសីទ លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានបញ្ជាក់ពីជំហររឹងមាំរបស់វៀតណាមលើការរំសាយអាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ។ លោកឯកអគ្គរដ្ឋទូតបានថ្លែងថា គោលនយោបាយការពារជាតិរបស់វៀតណាមត្រូវបានតម្រង់ទិសដោយគោលការណ៍ "បួនមិន"៖ មិនចូលរួមសម្ព័ន្ធភាពយោធា មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត មិនអនុញ្ញាតឱ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីខ្លួនដើម្បីប្រឆាំង ប្រទេសមួយផ្សេងទៀត មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សន្និសីទស្តីពីការរំសាយអាវុធ និងសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃនុយក្លេអ៊ែរ មានទំនាក់ទំនងទៅវិញទៅមក ក្នុងនោះវឌ្ឍនភាពនៅសន្និសីទស្តីពីការរំសាយអាវុធអាចរួមចំណែកដល់បរិយាកាសនយោបាយអំណោយផលសម្រាប់សន្និសីទពិនិត្យឡើងវិញ ឯផ្ទុយទៅវិញ សន្និសីទពិនិត្យឡើងវិញដែលទទួលបានជោគជ័យនឹងពង្រឹងភាពជឿជាក់ និងប្រសិទ្ធភាពនៃយន្តការរំសាយអាវុធពហុភាគី។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការចូលរួមចំណែកជាវិជ្ជមាន និងលើកកម្ពស់ការសន្ទនាក្នុងដំណើរការទាំងពីរ៕

បកប្រែដោយ Duy Hoan