លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងអស់ត្រូវតែធ្វើការយ៉ាងមមាញឹកបន្ទាប់ពីរយៈពេលសំរាកពីបុណ្យចូលឆ្នាំថ្មី រក្សាវិន័យរដ្ឋបាល និងវិន័យការងារយ៉ាងតឹងរ៉ឹងដើម្បីសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប ១០% ឡើងទៅ។  ហើយនៅឆ្នាំ ២០២៦ ត្រូវតែរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានាបានតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចសំខាន់ៗ និងជាក់លាក់ជាច្រើនដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា រួមទាំងការពង្រឹងវិន័យក្នុងហិរញ្ញវត្ថុរដ្ឋ ពន្លឿនការបញ្ចេញដើមទុនវិនិយោគសាធារណៈចាប់ពីដើមឆ្នាំ។ លោកនាយករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុប្រកបដោយភាពសកម្ម ភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ល។

នៅក្នុងសេចក្តីណែនាំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបន្តកាត់បន្ថយ និងសម្រួលដល់នីតិវិធីរដ្ឋបាលទាក់ទងនឹងផលិតកម្ម និងអាជីវកម្ម ជម្រុញការនាំចេញ និងការអភិវឌ្ឍទីផ្សារនៅឯបរទេស ធានាការធ្វើចរាចរទំនិញនៅតាមច្រកព្រំដែន ព្រមទាំងអនុវត្តជាបន្ទាននូវគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល... ធានាលក្ខខណ្ឌសម្ភារៈ បច្ចេកទេស សន្តិសុខ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសាភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦-២០៣១៕

បកប្រែដោយ Thuy Anh