នៅទីនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ បក្សបានកំណត់ថាការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាជា «របបគំហើញអាទិភាពកំពូល»។ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការការពារបរិស្ថានដើរតួនាទីជា «ស្នូល» ហើយការអភិវឌ្ឍវប្បធម៌ និងធនធានមនុស្សគឺជា «មូលដ្ឋានគ្រឹះ»។
នាពេលខាងមុខ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមនឹងរួបរួមគ្នា និងផ្តោតលើការស្រាវជ្រាវ កសាងប្រទេសវៀតណាមមួយឯករាជ្យ ស្វ័យភាព នាំមកនូវវិបុលភាពដល់ប្រជាជន៖ "វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះមូលដ្ឋានគ្រឹះមនោគមវិជ្ជា តម្រង់ទិសប្រព័ន្ធតម្លៃ អភិវឌ្ឍវប្បធម៌ និងចំណេះដឹងសង្គម បង្កើតកម្លាំង និងលើកកម្ពស់សាមគ្គីជាតិ និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ...
ក្រុមអ្នកវិទ្យាសាស្ត្រសង្គមគឺជាកម្លាំងដ៏សំខាន់មួយ ដែលរួមចំណែកដល់ការផ្តល់ "ព្រលឹង" សម្រាប់ការអភិវឌ្ឍ លើកកម្ពស់អត្តសញ្ញាណ ពង្រឹងកម្លាំងផ្ទៃក្នុង និងបង្កើនអំណាចទន់របស់ប្រទេសជាតិ"។
ទាក់ទងនឹងតម្រូវការសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រសង្គមក្នុងយុគសម័យថ្មី លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការក្នុងការផ្តោតលើការសម្រេចយុទ្ធសាស្ត្រអភិវឌ្ឍន៍បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមសម្រាប់រយៈពេល ២០២៦-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្នុងស្មារតី "៦ ចំណុចច្បាស់លាស់៖ ចក្ខុវិស័យច្បាស់លាស់ បេសកកម្មច្បាស់លាស់ វិស័យស្រាវជ្រាវអាទិភាពច្បាស់លាស់ គោលដៅជាក់លាក់ច្បាស់លាស់ ផែនទីបង្ហាញផ្លូវអនុវត្តច្បាស់លាស់ និងធនធានចាំបាច់ច្បាស់លាស់" កែលម្អគុណភាពនៃការស្រាវជ្រាវជាមូលដ្ឋានដែលទាក់ទងនឹងការការពារគ្រឹះមនោគមវិជ្ជារបស់បក្សក្នុងយុគសម័យថ្មី លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់ផ្នែកវិទ្យាសាស្ត្រសង្គម បំពេញតម្រូវការរបស់ប្រទេសក្នុងស្ថានភាពថ្មី លើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលក្នុងសកម្មភាពស្រាវជ្រាវ និងគ្រប់គ្រង អភិវឌ្ឍជួរកម្មាភិបាលវិទ្យាសាស្ត្រស្របតាមភារកិច្ច កសាងសមូហភាពស្អាតស្អំ រឹងមាំ និងទូលំទូលាយ៕
បកប្រែដោយ Duy Hoan
Type the code from the image