លោកនាយករដ្ឋមន្ត្រី៖ ពន្លឿនការធ្វើអាជីវកម្មគម្រោងផ្លូវល្បឿនលឿនដោយសមកាលកម្ម
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅភាគកណ្តាលវៀតណាម នាថ្ងៃទី១ ខែមីនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿននានា។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានធ្វើដំណើរដោយឡាន ដើម្បីត្រួតពិនិត្យ ប្រគល់អំណោយ និងលើកទឹកចិត្តដល់កម្លាំងសាងសង់គម្រោងសមាសភាគនៃផ្លូវល្បឿនលឿនពីខេត្ត Quang Ngai ដល់ខេត្ត Khanh Hoa ដែលជាផ្នែកមួយនៃផ្លូវល្បឿនលឿនភាគខាងជើង-ខាងត្បូង ប៉ែកខាងកើត ដែលឆ្លងកាត់ខេត្ត Quang Ngai, Gia Lai, Dak Lak និងខេត្ត Khanh Hoa។
    |
 |
|
លោកនាយករដ្ឋមន្ត្រីចុះត្រួតពិនិត្យគម្រោង Quang Ngai - Hoai Nhon និង Hoai Nhon - Quy Nhon (រូបថត៖ baochinhphu.vn) |
គម្រោងទាំងនេះមានប្រវែងសរុបជាង ៣៥០ គីឡូម៉ែត្រ។ ក្នុងនោះ ផ្លូវប្រវែង ៨៣ គីឡូម៉ែត្រពី Van Phong ទៅ Nha Trang ត្រូវបានបង្ហើយ និងដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥។ ចំពោះ ២៦៨ គីឡូម៉ែត្រដែលនៅសល់ ខ្សែផ្លូវសំខាន់ជាង ២១៤ គីឡូម៉ែត្រ ពីផ្នែក Quang Ngai - Hoai Nhon ទៅភាគខាងត្បូងនៃផ្លូវរូងក្រោមដី Cu Mong ត្រូវបានបង្ហើយ; និងកំពុងបំពេញនិតិវិធីដើម្បីដាក់ឱ្យដំណើរការមុនថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ហើយផ្លូវប្រហែល ៥៣.៧ គីឡូម៉ែត្រដែលនៅសល់នឹងបង្ហើយការសាងសង់នៅខែមីនា ឆ្នាំ ២០២៦។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យសម្រេចនីតិវិធីជាបន្ទាន់ ដើម្បីដាក់ឱ្យដំណើរការផ្នែកដែលបានបង្ហើយមុនថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ដើម្បីធានាលំហូរចរាចរណ៍យ៉ាងរលូន សុវត្ថិភាព និងសន្តិសុខ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពន្លឿនការសាងសង់កន្លែងឈប់សម្រាក ដើម្បីដាក់ឲ្យដំណើរការព្រមៗជាមួយគម្រោងផ្លូវល្បឿនលឿន៕
បកប្រែដោយ Thanh Cong