ពិព័រណ៍នេះបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ដោយមានស្តង់ប្រមាណ ១០០ ស្តង់មកពីជាង ៥០ ប្រទេស។

នៅក្នុងព្រឹត្តិការណ៍នេះ ស្តង់វៀតណាមបានតាំងបង្ហាញផលិតផលជាច្រើនដូចជា កាហ្វេ សូត្រ និងអាហារ ដែលទាក់ទាញទស្សនិកជនជាច្រើន។ សកម្មភាពទាំងអស់គឺជាផ្នែកមួយក្នុងការខិតខំប្រឹងប្រែងរួមរបស់ពិព័រណ៍ដើម្បីរៃអង្គាសថវិកាគាំទ្រក្រុមជនងាយរងគ្រោះនៅក្នុងសង្គម។

leftcenterrightdel
ប្រជាជន និងភ្ញៀវទេសចរជាច្រើន ចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មកាកបាទក្រហមការទូតលើកទី៥៩ (រូបថត៖ vov.vn)

លោក Pham Viet Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ បានឲ្យដឹងថា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកាកបាទក្រហមការទូតលើកទី៥៩ ស្តង់វៀតណាមបានតាំងបង្ហាញកាហ្វេ សូត្រ និងអាហារពីទីក្រុង Buon Ma Thuot ទីក្រុង Da Nang និងទីក្រុងហាណូយ។ មិនត្រឹមតែជាឱកាសផ្លាស់ប្តូរវប្បធម៌ប៉ុណ្ណោះទេ ពិព័រណ៍នេះក៏មានសារៈសំខាន់ផ្នែកមនុស្សធម៌ផងដែរ ដោយប្រាក់ចំណូលត្រូវបានប្រើប្រាស់ដើម្បីជួយគាំទ្រក្រុមជនងាយរងគ្រោះនៅក្នុងសង្គម។

វត្តមានរបស់វៀតណាមមិនត្រឹមតែរួមចំណែកដល់សកម្មភាពសប្បុរសធម៌អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយរូបភាពនៃប្រទេសមិត្តភាព ភាពសម្បូរបែបនៃអត្តសញ្ញាណវប្បធម៌ទៅកាន់សហគមន៍អន្តរជាតិនៅប្រទេសថៃផងដែរ៕

បកប្រែដោយ Thanh Cong