ការនាំចេញផ្លែឈើ និងបន្លែទៅកាន់សហភាពអឺរ៉ុបកើនឡើងបីដងក្នុងរយៈពេលបួនឆ្នាំ
កប.អនឡាញ - ការកើនឡើងនៃការនាំចេញផ្លែឈើ និងបន្លែទៅកាន់សហភាពអឺរ៉ុបក្នុងរយៈពេលប្រាំឆ្នាំឆ្លុះបញ្ចាំងទាំងការពង្រីកទីផ្សារ និងការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតផល។
ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប (EU) ត្រូវបានគេព្យាករថានឹងឈានដល់ជាង ៤៧៧ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដែលជាការកើនឡើងបីដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ និងជាកំណត់ត្រាខ្ពស់បំផុត។
យោងតាមនាយកដ្ឋានគយ ការកើនឡើងនៃការនាំចេញផ្លែឈើ និងបន្លែទៅកាន់សហភាពអឺរ៉ុបក្នុងរយៈពេលប្រាំឆ្នាំឆ្លុះបញ្ចាំងទាំងការពង្រីកទីផ្សារ និងការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតផល។ ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ទំហំនៃការនាំចេញទៅកាន់សហភាពអឺរ៉ុប (EU) បានកើនឡើង ៣២២.៧ លានដុល្លារអាមេរិក ស្មើនឹងការកើនឡើង ២០៨%។ កំណើនប្រចាំឆ្នាំជាមធ្យមគឺប្រហែល ៤៣%។ នៅត្រឹមតែឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ទំហំនៃការនាំចេញត្រូវបានគេព្យាករថានឹងកើនឡើងជិត ៥៣% ដែលបង្ហាញពីសន្ទុះវិជ្ជមាននៃទីផ្សារនេះ។ ការនាំចេញផ្លែឈើ និងបន្លែទៅកាន់សហភាពអឺរ៉ុបមិនត្រឹមតែកើនឡើងក្នុងបរិមាណប៉ុណ្ណោះទេ ថែមទាំងមុខទំនិញដ៏សម្បូរបែបទៀតផង ដោយកាត់បន្ថយការពឹងផ្អែកលើផលិតផលប្រពៃណីមួយចំនួន។
ជាមួយនឹងទំហំជិត ៤៨០ លានដុល្លារនៅឆ្នាំ ២០២៥ សហភាពអឺរ៉ុបនៅតែជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានការរីកចម្រើនលឿនបំផុតសម្រាប់ផ្លែឈើ និងបន្លែវៀតណាម។ ដើម្បីរក្សាសន្ទុះកំណើននេះ វិស័យផ្លែឈើ និងបន្លែត្រូវបន្តវិនិយោគលើវិស័យវត្ថុធាតុដើមដែលមានស្តង់ដារ បង្កើនអត្រានៃការកែច្នៃស៊ីជម្រៅ និងកសាងម៉ាកយីហោប្រកបដោយចីរភាពនៅក្នុងទីផ្សារនេះ។ ការរួមបញ្ចូលគ្នានៃការកែលម្អគុណភាព ផលិតផលមានសម្បូរបែប និងការជំរុញការកែច្នៃកំពុងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការនាំចេញផ្លែឈើ និងបន្លែទៅកាន់សហភាពអឺរ៉ុប ដើម្បីរក្សាកំណើនខ្ពស់នៅក្នុងបណ្តាឆ្នាំខាងមុខ៕
បកប្រែដោយ Duy Hoan