ភូមិស្រុកបងប្អូនជនរួមជាតិខ្មែរទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមយ៉ាងសប្បាយរីករាយ និងកក់ក្ដៅ
កប.អនឡាញ - បុណ្យចូលឆ្នាំថ្មីតេត ២០២៦ បានបិទបញ្ចប់ហើយ។ នៅទូទាំងភូមិស្រុកខ្មែរ នៅភាគខាងត្បូងវៀតណាម បរិយាកាសនិទាឃរដូវនៅមានក្នុងគ្រប់គ្រួសារ និងគ្រប់ផ្លូវភូមិ។ ប៉ុន្តែរួមជាមួយនឹងនោះ ប្រជាជនបានចូលរួមក្នុងផលិតកម្មនិងការសិក្សាឡើងវិញ។
ក្នុងភូមិស្រុកខ្មែរនៅសង្កាត់ Dong Thanh ខេត្ត Vinh Long នៅប៉ុន្មានថ្ងៃក្រោយបុណ្យចូលឆ្នាំថ្មីតេត ផ្លូវភូមិ និងច្រកតូចៗក្នុងភូមិដ៏ស្អាត។ នៅមុខផ្ទះនីមួយៗ ប្រជាពលរដ្ឋបានសម្អាតទីធ្លា ប្រមូលសំរាម ទេសភាពភូមិស្អាតនិងសុខសាន្ដ។ ជីវភាពរស់នៅរបស់ប្រជាជនបានវិលត្រឡប់ធម្មតាវិញ។
សម្រាប់បងប្អូនជនជាតិខ្មែរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរតាមប្រតិទិនព្រះពុទ្ធសាសនា គឺជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំ ដែលជាប់ទាក់ទងនឹងសាសនានិងទំនៀមទម្លាប់ប្រពៃណីជាច្រើន។ ប៉ុន្ដែក្នុងជីវិតសព្វថ្ងៃនេះ ពិធីបុណ្យតេតក៏បានក្លាយជាឱកាសដ៏សំខាន់សម្រាប់ក្រុមគ្រួសារជួបជុំគ្នា សួរសុខទុក្ខសាច់ញាតិ និងជួបជុំជាមួយអ្នកជិតខាង និងក្រុមជនជាតិដទៃទៀត។ ការផ្លាស់ប្ដូរវប្បធម៌នេះ បានរួមចំណែកលើកកម្ពស់ស្មារតី និងពង្រឹងការតភ្ជាប់ក្នុងសហគមន៍នៅភូមិស្រុកខ្មែរ នៅភាគខាងត្បូងវៀតណាម។
គ្រួសារខ្មែរជាច្រើនបានប្រារព្ធពិធីបុណ្យតេតក្នុងស្មារតីសន្សំសំចៃ ប៉ុន្ដែនៅតែរក្សាទំនៀមទម្លាប់ប្រពៃណី។ ពិធីបុណ្យត្រូវបានរៀបចំសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែង។
    |
 |
|
ប្រជាពលរដ្ឋថែទាំដើមឈើក្រោយបុណ្យតេត |
សម្រាប់កសិករខ្មែរ បុណ្យតេតគឺជាពេលសម្រាកខ្លីមួយបន្ទាប់ពីធ្វើការយ៉ាងនឿយហត់អស់រយៈពេលមួយឆ្នាំ ហើយក៏ជាពេលវេលាសម្រាប់ផលិតកម្មដើមឆ្នាំថ្មីផងដែរ។ បន្ទាប់ពីឆ្នាំថ្មី កសិករបានត្រឡប់ទៅវាលស្រែវិញ ត្រៀមគ្រាប់ពូជ និងជីសម្រាប់ការដាំដំណាំថ្មី។
សម្រាប់និស្សិតខ្មែរ បុណ្យតេតគឺជាពេលវេលាសម្រាប់ការឈប់សម្រាក និងជួបជុំសមាជិកគ្រួសារ ប៉ុន្តែក៏ជាពេលវេលាដើម្បីពិនិត្យឡើងវិញនូវគោលដៅសិក្សារបស់ខ្លួនផងដែរ។
និស្សិត Kim Hung Linh នៅសកលវិទ្យាល័យសេដ្ឋកិច្ច និងបច្ចេកទេស Can Tho ឲ្យដឹងថា “បុណ្យតេតគឺជាពេលវេលាសម្រាប់ខ្ញុំត្រឡប់មកផ្ទះវិញដើម្បីជួបជុំក្រុមគ្រួសារ សួរសុខទុក្ខសាច់ញាតិ និងអ្នកជិតខាង។
ចំណុចលេចធ្លោមួយនៃបុណ្យតេត ២០២៦ នៅក្នុងភូមិខ្មែរគឺការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អ។ គ្មានហេតុការណ៍ស្មុគស្មាញណាមួយកើតឡើងទេ។ ប្រជាជនគោរពច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ និងការបង្ការអំពើអាក្រក់ក្នុងសង្គម។ ទន្ទឹមនឹងនោះ ការរក្សាអនាម័យបរិស្ថាន និងទេសភាពនៅភូមិស្រុកមានភាពប្រសើរឡើង មូលដ្ឋានជាច្រើនបានរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថានបន្ទាប់ពីបុណ្យតេត ដែលរួមចំណែកដល់បរិស្ថានរស់នៅបៃតង និងស្រស់ស្អាត។ នេះក៏ជាលទ្ធផលនៃការឃោសនា និងចលនានៃមូលដ្ឋានផងដែរ។
លោក Huynh Van Kim មេភូមិ Xom Lon ឃុំ Cau Ke ខេត្ត Vinh Long បានឲ្យដឹងថា៖ “បុណ្យតេតឆ្នាំនេះ ប្រជាពលរដ្ឋជាច្រើនដែលធ្វើការនៅឆ្ងាយពីផ្ទះបានវិលត្រឡប់មក ជួបជុំគ្រួសារវិញ ដែលបង្កើតបរិយាកាសរីករាយ និងកក់ក្តៅ។ ប្រជាជនបានគោរពបទប្បញ្ញត្តិ ទទួលអំណរបុណ្យតេតយ៉ាងសន្សំសំចៃ និងរក្សាអនាម័យបរិស្ថាន គ្មានហេតុការណ៍ដែលបង្កអសន្តិសុខ ឬ សណ្តាប់ធ្នាប់នៅមូលដ្ឋាននោះទេ”៕
បកប្រែដោយ Pham Diep